មជ្ឈមណ្ឌល សាលា​បាត់​ទាត់​ជាតិ​ទីមួយ ស្ថិត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ការ​លើក​កម្ពស់​វិស័យ​បាត់​ទាត់​កម្ពុជា បែប​វិទ្យា​សាស្ត្រ និង​បណ្តុះ​បណ្តាល​សមត្ថភាព​យុវជន​ដែល​ស្នេហា​កីឡា​បាល់​ទាត់។

Headlines:

អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី​​ប្រតិ​កម្ម​តប​នឹង​អត្ថបទ​លោក​ប្រេដ អាដាម

keo-remi

ភ្នំពេញៈ អនុ​ប្រធាន​អង្គ​ភាព​ព័ត៌​មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី លោក​កែវ រ៉េមី បាន​ប្រតិកម្ម​តប​នឹង​អត្ថបទ​របស់​លោក​ប្រេដ អា​ដាម ថា​ជា​អត្ថ​បទ​ចោទ​ប្រកាន់​ដោយ​ងងឹត​ងងល់ ជឿ​តាម​ការ​ចាក់​រុក​របស់​បុគ្គល​មួយ​ចំនួន វាយ​ប្រហារ​មក​លើ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា។

អត្ថបទនោះ​សរសេរ​ថា ការ​ដឹក​នាំ​រយៈ​ពេល ១​ម៉ឺន​ថ្ងៃ ស្មើ​នឹង ២៧​ឆ្នាំ របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដូច​គ្នា​ទៅ​នឹង​ក្រុម​មេ​ដឹក​នាំ​ដែល​ល្បី​ខាង​ការ​គ្រប់​គ្រង​ប្រទេស​បែប​ផ្តាច់​ការ​បំផុតដែល​ជា​ក្រុម​មនុស្ស​ជើង​ខ្លាំង​គ្រប់​គ្រង​បែប​បំភិត​បំភ័យ​ឥត​សំចៃ​ខាង​ ការ​ប្រើ​អំពើ​ហិង្សា ប្រហារ​ក្រុម​អ្នក​ជំទាស់​ដោយ​មិន​ខ្លាច​ច្បាប់ និង​អម​ទៅ​ដោយ​កង​កំលាំង​អង្គរក្ស​ផ្ទាល់​ខ្លួន បំពាក់​សព្វាវុធ​គ្រប់​ធុន ក្នុង​ពិភព​លោក​ជា​ពិសេស​ប្រទេស​នៅ​តំបន់​អារ៉ាប់។

ថ្លែង​ក្នុង​សន្និ​សិទ្ធ​សារ​ព័ត៌​មាន​នា​ព្រឹក​ថ្ងៃ​ទី៨ ឧសភា​នេះ លោក​កែវ រ៉េមី បាន​លើក​ឡើង​ថា អ្វី​ដែល​លោក​អាដាម​សរសេរ​នោះ​ គឺ​ខុស​ស្រលះ​ពី​ពិភព​អារ៉ាប់​ជាមួយ​នឹង​ស្ថាន​ភាព​ក្នុង​ប្រទេស​កម្ពុជា។

លោក​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​មាន​សិទ្ធិ​បោះ​ឆ្នោត អំណាច​ថ្នាក់​ក្រោម​ជាតិ​ និង​សេរី​ភាព​សារ​ព័ត៌មាន ដែលសភាព​ការណ៍​នៅ​បណ្តា​ប្រ ទេស​អារ៉ាប់​ គ្មាន​ការ​​បោះ​ឆ្នោត​ គ្មាន​សេរីភាព​សារព័ត៌មាន ហើយ​ប្រទេស​ខ្លះ​នារី​ ឬ យុវជន​គ្មាន​សិទ្ធិ​បោះ​ឆ្នោត​ឡើយ ។

លោក​បន្ថែម​ថា « ជាក់​ស្តែង​កម្ពុជា​គ្មាន​ការ​ត្រួត​​ពិនិត្យ​ពី​រដ្ឋាភិបាល​ចំពោះ​ការ​សរសេរ​អត្ថបទ​​របស់​អ្នក​សារព័ត៌មាន​ឡើយ​»។

សូម​បញ្ជាក់​លោក ប្រេដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​កាសែត ឌឹ ញូវ យ៉ក ថែម (The New York Time) និង​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍



This content has been locked. You can no longer post any comments.
Show/hide comments
busy