Headlines:

ចិន​អំពាវ​នាវ​ឲ្យ​ភាគី​ទាំង​ពីរ​ក្នុង​ប្រទេស​ស៊ីរី​បញ្ឈប់​​​អំពើ​ហឹង្សា

ពេកាំងៈប្រទេស​ចិន​អំពាវ​នាវ​ឲ្យ​ភាគី​ទាំង​ពីរ​ក្នុង​ប្រទេស​ស៊ីរី​បញ្ឈប់​ការ​ប្រើ​អំពើ​ហឹង្សា និង​អនុវត្ត​ផែន​ការ​សន្តិភាព​របស់​លោក កូហ្វី អាណាន់។

អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ចិន​លោក បាន​ប្រាប់​អ្នក​សារ​ព័តមាន​ថា ប្រទេស​ចិន​ថ្កោល​ទោស​យ៉ាង​ខ្លាំង ចំពោះ​ការ​ស្លាប់​របស់​ជន​ស៊ីវិល​មិន​មាន​កំហុស និង​អំពាវ​នាវ​ឲ្យ​មាន​ការ​កាត់​ទោស​ចំពោះ​អ្នក​ប្រព្រឹត្ត​ទាំង​នោះ។

លោក បាន​បញ្ជាក់​បន្ថែម​ថា ការ​វិវត្ត​ក្នុង​ប្រទេស​ស៊ីរី ធ្វើ​ឲ្យ​កិច្ច​ប្រឹង​ប្រែង​របស់​លោក​អានាន់​កាន់​តែ​មាន​សារៈ​សំខាន់​ឡើង។

លោក​អគ្គ​លេខា​ធិកា​អង្គ​ការ​សហ​ប្រជា​ជាតិ បាន គី​មូន​បាន​ព្រមាន​ដល់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សង្រ្គាម​ស៊ីវិល​ក្នុង​ប្រទេស​ស៊ីរី​កាន់​តែ​ជិត​ផ្ទុះ​ឡើង ហើយ​លោក​អាណាន់​បាន​និយាយ​ថា វា​ដល់​ពេល​ដាក់​គំនាប​ដល់​ក្រុម Damascus​ ឲ្យ​បញ្ឈប់​អំពើ​ហឹង្សា។ ប្រទេស​ចិន​ធ្លាប់​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា​ខ្លួន​ប្រឆាំង​នឹង​ការ​អន្តរា​គមន៍​ពី​ខាង​ក្រៅ​ទៅ​ក្នុង​ប្រទេស​ស៊ីរី។ Reuters/លាង ផាន់ណារ៉ា



This content has been locked. You can no longer post any comments.
Show/hide comments
busy