ម៉ាដ្រីតៈ អ្នកនាំពាក្យរដ្ឋាភិបាលអេស្បាញបាននិយាយនៅថ្ងៃសុក្រនេះថា អ្នកស្រីមិនដឹងអំពីសេចក្តីប្រកាសណាមួយដែលរង់ចាំប្រកាសនោះ លើការសង្គ្រោះធនាគារឡើយ បន្ទាប់សារព័ត៌មាន Reuters បានដកស្រង់ប្រភពពីសហគមន៍អ៊ឺរ៉ុបនិងប្រទេសអាល្លឺម៉ង់បានលើកថា ប្រទេសអេស្បាញត្រូវគេរំពឹងថា នឹងធ្វើសំណើរសុំជំនួយនៅចុងសប្តាហ៍នេះ។
អ្នកនាំពាក្យបានលើកឡើងនូវសំដីរបស់លោកនាយករដ្ឋមន្ត្រី Mariano Rajoy ថាគាត់រង់ចាំមើលលទ្ធផលនៃការធ្វើសវនកម្មដោយឯករាជ្យលើប្រព័ន្ធធនាគាររបស់ប្រទេសអេស្បាញមុនពេល ទៅនិយាយជាមួយនឹងអ៊ឺរ៉ុប លើសកម្មភាពផ្លាស់ប្តូរប្រព័ន្ធធនាគារ។ Reuters /លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

