ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

ការ៉េម​ស្រាបៀរ​កំពុង​តែ​ពេញ​និយម​នៅ​ប្រទេស​ជប៉ុន​នា​រដូវក្ដៅ​នេះ

120612_21f

ក្រុង​តូក្យូៈ ខណៈ​ដែល​ប្រទេស​ជប៉ុន​កំពុង​តែ​មមាញឹក​នឹង​ការ​រក​មធ្យោបាយ​ដោះស្រាយ រឿង​ថាមពល​អគ្គិសនី​ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ម៉ាស៊ីន​ត្រជាក់ នា​រដូវ​ក្តៅ​នេះ​ផង​នោះ ស្រាប់​តែ​ក្រុមហ៊ុន​ផលិត​ស្រាបៀរ គិរីន បាន​បង្កើន​រូបមន្ត​ភេសជ្ជៈ​ថ្មី​នោះ​គឺ «ការ៉េម​ស្រាបៀរ» ដែល​ប្រើ​ឧបករណ៍​ក្លាសេ្ស​ទឹក​ស្រាបៀរ​ឲ្យ​កក​ ដើម្បី​ជួយ​រក្សា​សីតុណ្ហភាព​ឲ្យ​នៅ​ត្រជាក់​ស្រេប​បាន​យូរ​ពេល​ទទួល​ទាន។

វា​ជា​ឧបករណ៍​ម៉ាស៊ីន​ម្យ៉ាង​គេ​ប្រើ​សម្រាប់​ក្លាសេ្ស​ទឹក​ដោះ​គោ​ជូរ ឬ ក៏​ស្រាបៀរ​ឲ្យ​ត្រជាក់​។ នៅ​កែវ​ស្រាបៀរ​ត្រូវ​បាន​បណ្ដែត​ដោយ​ដុំ​ការ៉េម​ ដែល​គេ​យក​ទឹក​ស្រាបៀរ​ទៅ​ក្លាស្សេ​ឲ្យ​កក។

ម៉ាស៊ីន​នោះ ធ្វើ​ឲ្យ​ស្រាបៀរ​អាច​រក្សា​សីតុណ្ហភាព​ត្រជាក់​ជា​មធ្យម​២០​នាទី ដូច្នេះ​អ្នក​ដែល​និយម​ក្រេប​ស្រាបៀរ​តិចៗ មិន​ចាំបាច់​បារម្ភ​ខ្លាច​ស្រាបៀរ​របស់​ខ្លួន​អស់ត្រជាក់ ហើយ​ប្រែ​រសជាតិ​នោះ​ទេ។

លោក គូនីហ៊ីកូ កាដូតា ប្រធាន​ផ្នែក​គ្រប់​គ្រង​ទីផ្សារ​ក្រុម​ហ៊ុន​គិរីន​បាន​និយាយ​ថា៖ «ក្រុម​ស្ត្រី និង​អ្នក​ចូល​ចិត្ត​ផឹក​ស្រាបៀរ​មួយ​ចំនួន​ បាន​ចំណាយ​ពេល​ច្រើន​ម៉ោង​ដោយ​រង់​ចាំ​ក្លាសេ្ស​ទឹកកក​ឲ្យ​ត្រជាក់​សិន​ទើប ​ផឹក ហើយ​ពួក​គេ​មិន​ចូល​ចិត្ត​ផឹក​វា​ទេ បើ​មិន​ត្រជាក់​នោះ។ ដូច្នេះ​ហើយ​បាន​ជា​យើង​ត្រូវ​បង្កើត​ឲ្យ​មាន​ឧបករណ៍​បង្កក​ទឹក​ស្រាបៀរ​ នោះឲ្យ​ទៅ​ជា​ការ៉េម​តែ​ម្ដង​»។

បច្ចុប្បន្ន​ឧបករណ៍​នោះ មាន​ចរាចរណ៍​ជាង​២០០​គ្រឿង​ហើយ​នៅ​ប្រទេស​ជប៉ុន។ ក្រុមហ៊ុន​គិរីន មាន​គោល​បំណង​ចង់​បង្កើត​ឲ្យ​បាន​១​ពាន់​គ្រឿង​តាម​បណ្តា​ភោជនីយ​ដ្ឋាន​នានា​ ទូទាំង​ប្រទេស ដើម្បី​បម្រើ​ការ៉េម​ស្រាបៀរ​ដល់​អតិថិជន។ ក្រុមហ៊ុន​ក៏​នឹង​បន្ត​ទីផ្សារ​ខ្លួន​ទៅ​ដល់​សហរដ្ឋ​អាមេរិក និង​តំបន់​អឺរ៉ុប​ផង​ដែរ​ នេះ​បើ​តាម​ប្រធាន​ទីផ្សារ​បាន​ឲ្យ​ដឹង​នោះ។

លោក គូនីហ៊ីកូ កាដូតា បាន​លើក​ឡើង​ថា៖ «យើង​ចង់​សាកល្បង​ងាក​មក​ភ្លក្ស​ការ៉េម​ស្រាបៀរ ដែល​ត្រជាក់​បាន​យូរ និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថាមពល​ដែល​អាច​ជួយ​ដល់​បរិស្ថាន​ថែម​​ទៀត​ផង»៕ PR



This content has been locked. You can no longer post any comments.
Show/hide comments
busy