Headlines:

អាជីវករ​ផ្សារ​អប្សរា​ផ្សារ​លើ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ដ​បាត់​ដំបង ឲ្យជួយ​អន្ដរាគមន៍​បញ្ចុះ​តម្លៃ​តូប

បាត់​ដំបងៈអាជីវករ​លក់ដូរ​នៅផ្សារ​អប្សរា​ផ្សារលើ​ ប្រមាណ​៥០​នាក់ បាន​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​មុខ​សាលា​ខេត្ដ​បាត់​ដំបង នៅថ្ងៃនេះ​ ដើម្បី​ស្នើ​សុំ​ឱ្យ​​មន្ត្រី​សាលាខេត្ដ​ជួយ​អន្ដរាគមន៍​បញ្ចុះ​តម្លៃ​តូប​ចំនួន​៣០ ​ភាគរយ​ ដោយ​ពួកគេបាន​អះ​អាងថា ដំណើរ​កា​រលក់ដូរ​របស់ពួកគេលក់​មិនសូវ​ដាច់។

លោក ជឿន សុភា អាជីវករ​ម្នាក់ ចំណោម​អ្នក​ត​វ៉ា​បានថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថ្ងៃនេះថា ដោយសារ​តែការ​លក់ដូរ​មិន​សូវ​ដាច់ ក្រោយ​ពីផ្សារ​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​អា​ជីវករ​ប្រកប​របរ​លក់ដូរកាលពី​ឆ្នាំ​២០១​០ក​ន្លងមក អ្នកលក់​មាន​ការ​ត្អូញ​ត្អែរ​អំពី​តម្លៃ​ជួល​តូបក៏​ព្រោះតែ​មិន​សូវ​មាន​ភ្ញៀវ និង​មិន​អាច​ទ្រំា​ទ្រ​ការបង់​ឈ្នួល​តូប​ប្រចាំ​ឆ្នាំបាន​។

លោក​បាន​បន្ត​ថា កន្លង​មក​តូប​នៅ​ក្នុង​ផ្សារ​អប្សរា​ផ្នែក​ខាងក្នុង​ត្រូវ​បាន​បញ្ចុះ​តម្លៃ​ ចំនួន​១៥​ភាគរយ​ និង​តូប​ខាងក្រៅ​ចំនួន​ ៥​ភាគរយ​ដែល​តម្លៃ​ជួល​តូប​ក្នុង​១ឆ្នាំ ថ្លៃ ៩៩០​ដុល្លារ។​ ប៉ុន្ដែ​ដោយសារ​តែ​អាជីវករ​លក់ដូរ​មិនសូវ​ដាច់​ក៏​ទាមទារ​បន្ថែម​សុំ​ឱ្យ​បញ្ចុះ​ ចំនួន​៣០​ភាគរយ​ និងស្នើ​ឲ្យ​មាន​ការ​បង់​ជាពី​រដំ​ណាក់​កាល​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​អ្នក​គ្រប់​គ្រង​ផ្សារ​បដិសេធ។

លោក​បាន​បញ្ជាក់​ថា​៖« ការតវ៉ា​របស់​ពួកយើង​ចង់​ឲ្យ​ អ្នក​គ្រប់​គ្រងផ្សារ មាន​ការ​យោគ​យល់​បញ្ចុះ​តម្លៃ​ជួល​តូប​ដល់​អាជីវ​ក​អ្នក​លក់​ដូរ ដោយសារ​តែ​ផ្សារ​នៅ​មិន​ទាន់​ដំណើរ​បាន​ល្អ​នៅ​ឡើយ​»។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍



This content has been locked. You can no longer post any comments.
Show/hide comments
busy