កណ្តាលៈកម្មករប្រមាណ៨០០នាក់នៅរោងចក្រកាត់ដេរសំលៀកបំពាក់តេយ៉ុង (Tae Young) ក្នុងខេត្តកណ្តាល បានធ្វើកូដកម្មអត់ធ្វើការ នៅព្រឹកថ្ងៃម្សិលមិញនេះ ស្នើសុំឲ្យថៅកែរោងចក្រ ដោះស្រាយនូវការទាមទារលក្ខខណ្ឌ៦ចំណុចរួមមានសោហ៊ុយធ្វើដំណើរ ថ្លៃស្នាក់នៅ និងស្នើឲ្យប្រធានរដ្ឋបាលចាស់ចូលធ្វើការវិញ។
លោក វ៉ាន់ បុន តំណាងសហជីពសេរីកម្មករកម្ពុជាប្រចាំរោងចក្រតេយ៉ុង ថ្លែងថា រោងចក្រទើបបានបណ្តេញប្រធានរដ្ឋបាលលោក ប្រាក់ បូរ៉ាណែត ចេញពីការងារនៅថ្ងៃចន្ទ ដោយគ្មានមូលហេតុច្បាស់លាស់ ធ្វើឲ្យកម្មករខឹងសម្បារ ធ្វើកូដកម្ម ដោយសារប្រធានរដ្ឋបាលរូបនេះ បានតែងតែការពារនិងលើសិទ្ធិកម្មករដោយមិនរើសអើងឡើយ។ ដោយឡែក ដោយសារទ្រាំនឹងការមិនគោរពច្បាប់ ការមិនផ្តល់លក្ខខណ្ឌការងារល្អ ទើបពួកគេស្នើសុំថ្លៃធ្វើដំណើរ ១៥ដុល្លារ ថ្លៃស្នាក់នៅ១៥ដុល្លារ និងអត្ថប្រយោជន៍ផ្សេងៗទៀត។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

