បន្ទាយមានជ័យៈ លោកទ្រី ណារិន អភិបាលរងខេត្ត បានឲ្យដឹងនៅថ្ងៃនេះថា កងកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យពីរនាក់ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ខ្សែក និងប្លន់យកទ្រព្យសម្បត្ដិពី ប្រជាពលរដ្ឋនៅភូមិក្បាលស្ពានមួយ សង្កាត់ក្រុងប៉ោយប៉ែត។
លោកអភិបាលបានបន្តថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច នគរបាល ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា នៅភូមិក្បាលស្ពានមួយ សង្កាត់ក្រុងប៉ោយប៉ែត យើងមានភស្តុតាំងគ្រប់គ្រាន់ ដើម្បីធ្វើការចោទប្រកាន់ពួកគេ។លោកបញ្ជាក់ថា ៖«ជនសង្ស័យទាំង២នាក់កំពុងឃុំខ្លួននៅអធិការដ្ឋានក្រុងប៉ោយប៉ែត»។
លោកព្រុំ វិសិដ្ឋ អធិការក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្នុងនាមអធិការ លោកមិនបានទុកជនសង្ស័យយូរទេ បន្ទាប់ពីចាប់ខ្លួន លោកបានរៀបចំសំណុំបញ្ជូនជនសង្ស័យទៅស្នងការខេត្តដើម្បីចាត់ការបន្ត។លោកអះអាងថា ៖ «កំពុងតែរៀបចំឯកសារ ដើម្បីបញ្ជូនពួកគេទៅ ស្នងការខេត្ត»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

