
ក្រុងព្រុចសែលៈ សហភាពអឺរ៉ុប បាននិ យាយកាលពីថ្ងៃអង្គារថា ខ្លួនពេញចិត្តនឹង«ចំណាត់ការ»របស់មីយ៉ាន់ម៉ាជុំវិញអំពើហិង្សាមូស្លីម-ពុទ្ធ សាស និក ដែលបានឆាបឆេះក្រុងធំបំផុតមួយក្នុងចំណោមក្រុងជាច្រើន កាលពីចុងសប្តាហ៍ រីឯអាមេរិកវិញបានជំរុញឲ្យគ្រប់ជាតិសាសន៍ទាំងអស់ធ្វើការផ្សះផ្សាគ្នា។
ខណៈហ្វូងជនអានធិបតេយ្យមូស្លីម និងពុទ្ធសាសនិក បានដុតផ្ទះសម្បែងនៅក្រុងស៊ីតថ្វេ ជាក្រុងធំបំផុតភាគពាយព្យមីយ៉ាន់ម៉ា ប៉ូលិស បានបាញ់ឡើងលើ ហើយក្រុមជនមូស្លីម បានរត់គេចទៅប្រទេសជិតខាងបង់ក្លាដែស។
ការប្រយុទ្ធគ្នានេះ ជាអំពើហិង្សាក្នុងតំបន់អាក្រក់បំផុត ចាប់តាំងពីរដ្ឋាភិបាលកំណែទម្រង់មួយ ដែលចូលជំនួសរដ្ឋាភិបាលយោធាកាលពីឆ្នាំមុន បានចាប់ផ្តើមអនុញ្ញាតឲ្យមានពហុនិយមខាងនយោបាយ និងបានសន្យាដោះស្រាយការបែកបាក់រវាងជនជាតិភាគតិច។ កំណែទម្រង់ទាំងនោះ វាបានជួយបញ្ចុះបញ្ចូលអាមេរិក និងសហភាពអឺរ៉ុបឲ្យផ្អាកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើន។
សហភាពអឺរ៉ុប បានស្វាគមន៍នឹង«វិធានការឆ្លើយតប» របស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន ដែលបានព្រមានប្រឆាំង«ការស្អប់ខ្ពើមមិនចេះចប់ និងចេតនាសងសឹក និងអំពើអនាធិបតេយ្យ»។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

