ក្រុងតូក្យូៈ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា រូបិយប័ណ្ណរបស់ជប៉ុន មានតម្លៃខ្ពស់ជាងទីផ្សារ ហើយធនាគារកណ្តាលរបស់ប្រទេសនេះ គួរតែពិចារណាចាត់វិធានការរួបិយវត្ថុបន្ថែមទៀត រួមទាំងការលក់មូលបត្របំណុលរបស់រដ្ឋាភិបាល ដែលមានកាលកំណត់រយៈពេលវែង និងមូលបត្រឯកជនផងដែរ។
មូលនិធិ IMFបានឲ្យដឹងនៅក្នុងរបាយការណ៍មួយស្តីពីសេដ្ឋកិច្ចរបស់ជប៉ុន ដែលបានចេញផ្សាយកាលពីម្សិលមិញនៅទីក្រុងតូក្យូថា៖ «អត្រាប្តូរប្រាក់ បានកើនឡើងក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដែលមួយផ្នែកដោយសារលំហូរមូលធនសុវត្ថិភាព ហើយក្រុមការវិភាគរបស់យើង បានអះអាងថា ប្រាក់យ៉េន បានឡើងថ្លៃខ្ពស់ជាងទីផ្សារក្នុងរយៈពេលមធ្យម»។
ក្តីបារម្ភរបស់វិនិយោគិនអំពីវិបត្តិបំណុលរដ្ឋាភិបាលអឺរ៉ុប បានជំរុញឲ្យប្រាក់យ៉េនឡើងថ្លៃ ៥ភាគរយ ធៀបនឹងប្រាក់ដុល្លារ ចាប់តាំងពីពាក់កណ្តាលខែមីនាមក ដែលគំរាមកំហែងដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុននាំចេញរបស់ជប៉ុន។ មូលនិធិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននេះ បានបន្តឲ្យដឹងថា ធនាគារកណ្តាលជប៉ុន អាចបង្កើនការទិញទ្រព្យសកម្មរបស់ខ្លួនឲ្យបានច្រើន ដើម្បីជួយឲ្យប្រទេសនេះ ឆ្លងផុតបរិត្តផរណាដែលមានរយៈពេលជាងមួយទសវត្សរ៍មកហើយ។
ភ្នំពេញ ប៉ុស្តិ៍

