ក្រុងឡុងដ៍ៈ មាស បានធ្លាក់ថ្លៃជាលើកដំបូងក្នុងរយៈពេលបីថ្ងៃ ដោយសារក្តីបារម្ភថា ថវិកាសង្គ្រោះសម្រាប់ធនាគារអេស្ប៉ាញ មិនអាចបញ្ឈប់ការរីករាលដាល់នៃវិបត្តិបំណុលនៅអឺរ៉ុបបាន។
អ្នកបោះឆ្នោតជនជាតិក្រិក នឹងទៅបោះឆ្នោតនៅថ្ងៃទី១៧ ខែមិថុនាខាងមុខនេះ ដើម្បីសម្រេចថាតើត្រូវគាំទ្រកញ្ចប់ថវិកាសង្គ្រោះរបស់ប្រទេសនេះដែរឬយ៉ាងណា ហើយការបោះឆ្នោតនេះ អាចសម្រេចពីការផ្លាស់ប្តូរអនាគតរបស់តំបន់ប្រើប្រាស់ប្រាក់អឺរ៉ូផងដែរ។
ប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃ០,៣ភាគរយ ធៀបនឹងប្រាក់ដុល្លារកាលពីម្សិលមិញ បន្ទាប់ពីបានធ្លាក់ថ្លៃរយៈពេលបីថ្ងៃមក
ភ្នំពេញ ប៉ុស្តិ៍

