មជ្ឈមណ្ឌល សាលា​បាត់​ទាត់​ជាតិ​ទីមួយ ស្ថិត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ការ​លើក​កម្ពស់​វិស័យ​បាត់​ទាត់​កម្ពុជា បែប​វិទ្យា​សាស្ត្រ និង​បណ្តុះ​បណ្តាល​សមត្ថភាព​យុវជន​ដែល​ស្នេហា​កីឡា​បាល់​ទាត់។

Headlines:

ថៃ ប្រឈម​នឹង​ការបាត់​បង់​តំណែង​ជា​ មណ្ឌល​ផលិត​​គ្រឿង​​អេឡិច​ត្រូច​និច​នៅ​អាស៊ាន

ក្រុង​បាងកកៈ ប្រទេស​ថៃ កំពុងប្រឈម​នឹង​ការ​បាត់​បង់​តំណែង​របស់​ខ្លួន​ក្នុង​នាម​ជាមជ្ឈមណ្ឌល​​ផលិត​គ្រឿង​អគ្គិសនី និង​អេឡិចត្រូនិកនៅ​ក្នុង​សហគម​អាស៊ាន ព្រម​ទាំង​ ​​ប្រឈម​នឹង​ការ​បាត់​បង់​ការ​ងារ​ពាក់កណ្តាល​នៅ​ក្នុង​វិស័យ​នេះ ពោល​គឺ​ប្រហែល​ ១០ម៉ឺន​កន្លែង​នៅ​​ក្នុង​រយៈ​ពេល​ ៣​ឆ្នាំ​ខាង​មុខ បើ​ប្រទេស​នេះ មិន​លើក​កម្ពស់​កម្ម​ករ​ជំនាញ​របស់​ខ្លួន​ទេ​នោះ។

លោក Sampan Silapanad ប្រធាន​សមាគម​ក្រុម​ហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក និង​កុំ​ព្យូទ័រ បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ បាន​បាត់​បង់​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ក្នុង​វិស័យ​ធន​ធាន​មនុស្ស​ដែល​មាន​ជំនាញ​។ ជាង​នេះ​ទៀត ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមាដល់ចំនួន ​៣០០​បាតក្នុង​មួយ​ថ្ងៃកាល​ពី​ខែ​មេសា បាន​ធ្វើ​ឲ្យ​ប្រាក់​ឈ្នួល​នៅ​ប្រទេស​ថៃ មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​ម៉ាឡេស៊ី​បាន​។

លោក​ បាន​ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​ស្តី​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ដែល​​សហការ​រៀប​ចំ​ដោយ​សមាគម​គ្រប់​គ្រង​​​ថៃ​ (TMA) កាល​ពី​ថ្ងៃ​ចន្ទថា​៖​ «​ប្រទេស​ថៃ បាន​ជាប់​គាំង​នៅ​ក្នុង​ចន្លោះ​ផលិត​កម្ម​រវាង​​ផលិត​កម្ម​​តម្លៃ​ទាប និង​ផលិតកម្ម​​​តម្លៃ​ខ្ពស់​ ដោយ​ពុំ​មាន​លទ្ធភាព​ឈាន​ឡើង​ទៅ​កាន់​​ខ្សែ​សង្វាក់​ផលិតកម្មដែល​មាន​តម្លៃ​ខ្ពស់​ និង​មិន​អាច​ថយ​ក្រោយ​ទៅ​រក​ផលិត​កម្ម​មាន​តម្លៃ​​ទាប​»។



This content has been locked. You can no longer post any comments.
Show/hide comments
busy