Headlines:

ក្រុមហ៊ុន PTT ជំរុញ​រដ្ឋាភិបាល​ថៃ បង្កើនស្តុក​ប្រេង​បម្រុង

ក្រុង​បាងកកៈ ក្រុម​ហ៊ុន​ប្រេង​ដ៏ធំ​របស់​ប្រទេស​ថៃ PTT បាន​ជំរុ​ញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការ​ទិញ​ប្រេង​របស់​ខ្លួន​សម្រាប់​ជា​ប្រេង​បម្រុង​​​យុទ្ធសាស្រ្ត​របស់​ថៃ ខណៈ​​តម្លៃ​ប្រេង​នាពេល​បច្ចុប្បន្ន​ទាប​ជាង​ ១០០​ដុល្លារ​ក្នុង​មួយ​ធុង អាច​នឹង​ឡើង​ថ្លៃ​ដល់​ ១២០​ដុល្លារ​វិញ នៅពេល​ដែល​សេដ្ឋកិច្ច​អឺរ៉ុប​ដែល​កំពុង​អន់​ថយ ស្ទុះ​ងើប​ឡើង​វិញ​នោះ។

លោក Pailin Chuchottaworn អគ្គនាយក​ក្រុម​ហ៊ុន ​PTT បាន​ឲ្យ​ដឹង​ថា​៖​ «​ការ​ទិញ​ប្រេង​ស្តុក គួរ​តែ​ធ្វើ​បន្តិច​ម្តង​ៗ ដើម្បី​ការ​ពារ​ការ​ចំណាយ​ច្រើន តែ​ការ​ទិញ​ប្រេង​ទុក​នេះ ក៏​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ឲ្យ​បាន​ឆាប់​រហ័ស​ផង​ដែរ​»។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ រដ្ឋាភិបាល​ថៃ បាន​ព្រម​ព្រៀង​ជា​គោល​ការណ៍​បង្កើន​ស្តុក​ប្រេង​ ​យុទ្ធសាស្ត្រ​របស់​ជាតិ​ ពោល​គឺ​បង្កើន​​ស្តុក​សម្រាប់​ប្រើ​ប្រាស់​រហូត​​​ដល់​ ៩០​ថ្ងៃ ពី ​៦០​ថ្ងៃ​នាពេល​បច្ចុប្បន្ន។ នេះ​គឺ​ជា​វិធាន​ការ​មួយ ដែល​ត្រូវ​ចំណាយ​ថវិកា​វិនិយោគ​អស់​ ២០០​ពាន់​លាន​បាត (ជាង ៦​,៣​ពាន់​លាន​ដុល្លារ)។



This content has been locked. You can no longer post any comments.
Show/hide comments
busy