ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

អ្នកស្រី ប៊ាង ពីវ័ន ការីនិពន្ធទស្សនាវដ្តី Lift កាសែតភ្នំពេញប៉ុស្តិ៍

Pivoine-Beangនាង​ខ្ញុំ​កើត​នៅ​ក្នុងឆ្នាំ​១៩៨០​ ជា​ឆ្នាំ​ស្វា ​ហើយ​ក៏​ជា​ឆ្នាំ​ដែល​របប​ខ្មែរ​ក្រ​ហម​ទើប​តែ​បញ្ចប់។​ នាង​ខ្ញុំ​កើត​ក្នុង​គ្រួ​សារ​មួយ​ដែល​មិន​សូវ​ជា​ធូរ​ធារ​ ​ប៉ុន្តែ​ដោយ​សារទទួល​បាន​នូវ​​ក្តី​ស្រ​ឡាញ់​ និង​ការ​​លើក​​ទឹក​​ចិត្ត​​ពី​សំណាក់ក្រុមគ្រួសាររបស់​ខ្ញុំ ​ទើប​ជំរុញ​ឲ្យ​នាង​ខ្ញុំ​បាន​ទទួល​​បានការ​​អប់រំមួយ​ដូច​ក្មេង​ដទៃ​ ទទួល​បានការងារធ្វើ និង​ទទួល​បាន​អា​ហា​រូបករណ៍​ទៅ​​សិក្សា​នៅ​ក្រៅ​ប្រ​ទេសតាមក្តីស្រមៃរបស់ខ្ញុំ និង​ជាក្តីស្រមៃរបស់​ប៉ា​ម៉ាក់ខ្ញុំ។ នាង​ខ្ញុំ​ទើប​តែ​​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ផ្នែកសារ​មន្ទីរអន្តរ​ជាតិ​ ពី​មហា​វិទ្យា​ល័យ​ Gothenburg​ នៅ​ប្រ​ទេស​​ស៊ុយ​អែត​។​ នេះ​​ជា​​កម្មវិ​ធី​​សិក្សា​​មួយដែល​ផ្តល់​នូវ​ចំណេះ​ដឹង​ជា​ច្រើន​ផ្នែក​រួម​មាន វប្បធម៌​ ​ការកម្សាន្ត​ ផ្នែក​ទេស​ចរណ៍ ​ការ​​អភិរក្ស ការ​អប់រំ ​និង​ទំនាក់​ទំ​នង​។​ ចំពោះ​ការ​សិក្សា​នេះដែរ នាង​ខ្ញុំ​ក៏​ទទួល​បានចំណេះ​ដឹង​ ​និង​បទ​ពិសោធ​នៅ​ក្នុង​ការ​រៀប​ចំ​ពិព័រណ៍ និង​បង្កើត​កម្ម​វិធីផ្សេង​ៗ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​អប់រំ ខណៈ​ពេល​ដែល​ខ្ញុំ​ទៅ​ហ្វឹក​ហាត់​ការ​ងារ​នៅ​សារ​មន្ទី​រមួយ​ដែល​មាន​ឈ្មោះ​ថា​ Australian​ Museum​ ជាសារមន្ទីរមួយ​ដ៏​ធំ​នៅ​​ទី​​ក្រុង​​ស៊ីដនី​ ប្រ​ទេសអូ​ស្រ្តា​លី ​ក្នុង​រយៈ​ពេល​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​នេះ​។

មុន​ពេល​ដែល​នាង​ខ្ញុំ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ នាង​ខ្ញុំ​បាន​សិក្សា​ថ្នាក់​សញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​សារព័ត៌​មាន​នៅ​សា​កល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ ហើយខ្ញុំ​បាន​បម្រើ​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​(DC-Cam) ជាអ្នក​សរ​សេរ​ ​​អ្នក​ស្រាវ​ជ្រាវ និងជាអ្នក​ផលិត​ភាពយន្តឯកសារ​​ផង​ដែរ។​ ជា​លទ្ធ​​ផ​ល​ នាង​ខ្ញុំបាន​ចូលរួម​បោះ​ពុម្ព​នូវ​សៀវ​ភៅ​ចំនួន​ពីរ​ក្បាល​ ដែល​ទី​មួយ​មាន​ចំណង​ជើង​ថា​ Stilled Lives: The photographs from Cambodia Genocide និង​មួយ​ទៀត​គឺ​ Vanished: The stories from Cambodia’s New People under Democratic Kampuchea ព្រម​ទាំង​បានចូល​រួម​ផលិត​កុន​ឯកសារ​មួយ​ចំនួនទៀត​។​ រយៈ​ពេល​ដែល​ខ្ញុំ​ធ្វើការ​នៅ​ទី​នោះ ​នាង​ខ្ញុំ​ថែម​ជា​តំ​ណាង​ឲ្យDC-Cam ចូលរួម​ចែក​រំលែក​នូវ​គំនិត​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ជា​ច្រើន​ដើម្បី​រៀបចំ​ ​និង​ដឹក​នាំ​ក្រុម​នៅ​ក្នុង​ការ​រៀប​ចំ​ពិ​ព័រណ៌​​ប្រ​​ចាំ​ឆ្នាំ​នៅ​ក្នុង​ពិធី ​Youth Festival ​ដែល​វា​ជា​ព្រឹត្តិ​ការណ៍​រៀប​ចំ​ឡើង​ដោយ ​IRI ​និង​YRDP​។​

យ៉ាង​ណា​មិញ ការរស់នៅតែ​ម្នាក់​ឯង​ឆ្ងាយ​ពីក្រុម​គ្រួសារ ជា​មួយ​នឹង​អា​កាស​ធាតុ​ដ៏​ត្រ​ជាក់​ ​និង​សិក្សា​ជាមួយ​មិត្ត​ភក្តិ​ដែល​មក​ពី​វប្បធម៌​​ផ្សេង​ៗ​គ្នា ​ពិត​ជា​មិន​ងាយ​ស្រួល​ទេ​។ ទោះ​ជា​វា​លំ​បាក​យ៉ាង​នេះ​ក្តី​​ ​ប៉ុន្តែ​វា​បាន​ពង្រឹង​ ​និង​លត់​ដំ​ខ្លួន​ខ្ញុំ​ឲ្យ​កាន់​តែ​រឹង​មាំ ​និង​ក្លា​ហាន​។​ ការ​​តស៊ូ​ ​និង​ការ​អត់​ធ្មត់​ ​គឺ​ជា​គន្លឹះ​មួយ​ដែល​នាំ​ឲ្យ​ខ្ញុំ​ឈាន​ទៅ​រក​ជ័យ​ជម្នះ​។​ ខ្ញុំ​សង្ឃឹម​ថា​ អ្នក​នឹងធ្វើបាន​ ហើយ​ធ្វើ​បាន​ល្អ​ជាង​ខ្ញុំ​ទៀត​។​ សូម​កុំ​មើល​ងាយ​មើល​ថោក​ខ្លួន​ឯង​។ ការ​ប​រា​ជ័យ​គឺ​ជាយាន​ដែល​នាំ​ឲ្យ​យើង​ឈាន​ទៅ​រក​ជ័យ​ជម្នះ​៕​