ក្រុងវ៉ាស៊ីនតោនៈ រដ្ឋាភិបាលអាមេរិក បានប្រកាសពីឱនភាពថវិកាចំនួន ១២៥ពាន់លានដុល្លារកាលពីខែឧសភា ដែលមានចំនួនច្រើនជាងពីរដងនៃកម្រិតឱនភាពថវិកានៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១។
ថវិកានេះ បានក្លាយជាប្រធានបទនយោបាយដ៏សំខាន់មួយនៅទីក្រុងវ៉ាស៊ីនតោន នៅក្នុងពេលបោះឆ្នោតនៅឆ្នាំនេះ។ ក្រុមសេដ្ឋវិទូ ព្រួយបារម្ភថា ភាពជាប់គាំងផ្នែកថវិកាមួយផ្សេងទៀត អាចនឹងកើតមាន ដូចដែលធ្លាប់កើតមានកាលពីឆ្នាំមុន ដែលធ្វើឲ្យអាមេរិក បាត់បង់ចំណាត់ថ្នាក់ឥណទាន AAA របស់ខ្លួន នឹងអាចធ្វើឲ្យប៉ះពាល់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដ៏ផុយស្រួយរបស់អាមេរិក។
ឱនភាពថវិកានៅខែឧសភា ដែលមានកម្រិតប្រហាក់ប្រហែលនឹងការព្យាកររបស់អ្នកវិភាគនេះ បានកើតឡើងបន្ទាប់ពីអតិរេកដ៏កម្រកាលពីខែមេសា ដោយសារចំណូលពន្ធបានច្រើននៅរដូវបង់ពន្ធ តែវាគ្រាន់តែជាកត្តាអាសន្នប៉ុណ្ណោះ។
ភ្នំពេញ ប៉ុស្តិ៍

