Headlines:

WB៖ វិបត្តិ​បំណុល​អឺរ៉ុប គំរាម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខ្លាំង

ក្រុង​វ៉ាស៊ីនតោនៈ វិបត្តិ​បំណុល​នៅ​តំបន់​អឺរ៉ុប បាន​បង្កើន​ហានិភ័យ​ចំពោះ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង​រាប់​ចាប់​ពី​ប្រទេស​ថៃ រហូត​ដល់​ប្រទេស​ទួរគី ដែល​ក៏​កំពុង​ប្រឈម​នឹង​បញ្ហក្នុង​ស្រុក​ផង​ដែរ​នោះ។ នេះ​បើ​យោង​តាម​ធនាគារ​ពិភពលោក​ (WB) ដែល​បាន​ទម្លាក់​ការ​ព្យាករ​​ពីកំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​២០១៣ ​របស់​ខ្លួន​មកនៅ​ត្រឹម​ ៣​ភាគ​រយ​។

ធនាគារ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីន​តោន​នេះ ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក នឹង​កើន​ឡើង ២,៥​ភាគ​រយនៅ​ឆ្នាំ​នេះ ពោល​គឺ​ដូច​គ្នា​ទៅ​នឹង​ការ​ព្យាករ​កាល​ពី​ខែ​មករា បន្ទាប់​ពី​កំណើន​សេដ្ឋកិច្ច​នៅ​ដើម​ឆ្នាំ​នេះ ត្រូវ​បាន​ធ្លាក់​ចុះ​ដោយ​សារ​ការ​ប្រែ​ប្រួល​ជា​ថ្មី​នៅ​ទីផ្សារជុំ​វិញ​បញ្ហា​ប្រទេស​ក្រិក និង​អេស្ប៉ាញ។ ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំ​ក្រោយ មាន​កម្រិត​ទាប​ជាង​ការ​ព្យាករ​កាល​ពី​ខែ​មករា ០,១​ភាគ​រយ​។

ធនាគារ​ពិភពលោក បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​​ដែល​ចេញផ្សាយ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​​របស់​ខ្លួន​ថា​៖ ​«​នៅ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ភាព​តាន​តឹង​ដែល​កើត​ចេញ​ពី​​តំបន់​ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ គឺ​ជា​ហានិភ័យ​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ នៅ​តំបន់​ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ ដែល​មាន​សមាជិក​ចំនួន​ ១៧​ប្រទេស ទិន្នផល​នៃ​មូល​បត្រ​បំណុល​​របស់​ប្រទេស​មួយ​ចំនួន បាន​កើន​ឡើង​ដល់​កម្រិត​​ខ្ពស់​ ដែល​កន្លង​មក កំណើន​នេះ​បាន​ពាក់​ព័ន្ធ​នឹង​កញ្ចប់​ថវិកា​សង្គ្រោះ​របស់​អន្តរ​ជាតិ​»។



This content has been locked. You can no longer post any comments.
Show/hide comments
busy