
ក្រុងតៃប៉ិៈ ក្រុមមន្ត្រីជួយសង្គ្រោះ បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយាងតិច៥នាក់ បានស្លាប់បន្ទាប់ពីការរអិលបាក់ដីបណ្តរាលមកពីភ្លៀងធ្លាក់ដូចគេហែកមេឃ បានវាយប្រហារភាគកណ្តាលកោះតៃវ៉ាន់ ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានគេជម្លៀសចេញពីទូទាំងកោះនេះ។
ចំពេលមានការព្យាករថានឹងមានភ្លៀងធ្លាក់ច្រើនទៀត សាលារៀនជាច្រើនត្រូវបានផ្អាកនៅក្នុងក្រុងធំៗជាច្រើន ខណៈ តៃវ៉ាន់បានប្រឈមមុននឹងជំនន់ធ្ងន់ធ្ងរបំផុតចាប់តាំងពីព្យុំមរកត បានវាយប្រហារកោះនេះក្នុងឆ្នាំ២០០៩ ដែលបង្កឲ្យមាន ការរអិលភក់ ដែលបានសម្លាប់មនុស្សជាង៦០០នាក់។
ទីភ្នាក់ងារអគ្គិភ័យជាតិ បាននិយាយ ថា មនុស្សពីរនាក់ត្រូវបានស្លាប់ និងម្នាក់ រងរបួសនៅពេលដែលជម្រកបណ្តោះ អាសន្ននៅតំបន់ភ្នំមួយ នៃស្រុកណានទូ ត្រូវបានភក់ដែលរអិល កប់។
ទីភ្នាក់ងារនោះ បាននិយាយថា បុរសពីរនាក់ដែលធ្វើការឲ្យ ការិយាល័យរុក្ខាប្រម៉ាញ់ក្នុងក្រុងតៃជុង ត្រូវគេប្រញាប់បញ្ជូនទៅគ្លីនីកកាលពីថ្ងៃចន្ទដោយសាររបួសធ្ងន់ធ្ងរព្រោះតែការរអិលបាក់ភក់ បានវាយ ប្រហារការិយាល័យរបស់ពួកគ ប៉ុន្តែថ្វីបើមានកិច្ចប្រឹងប្រែងជួយសង្គ្រោះក្តី ពួកគេបានស្លាប់នៅពេលក្រោយមក។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

