Headlines:

សង្ស័យពល​រដ្ឋ​អាហ្វ​ហ្គានីស្ថាន​ ៨០​នាក់​ស្លាប់​ បន្ទាប់​ពី​ការ​បាក់​ដី​ព្រោះការ​រញ្ជួយ​ដី​

AFGHAN_B

ក្រុង​គុន​ឌូស​: ​ក្រុម​មន្ត្រី​ខេត្ត​បាន ​និយាយ​កាលពីថ្ងៃ​អង្គារ​ថា រញ្ជួយ​ដី​មួយ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានី-ស្ថាន​ បាន​បង្ក​ជា​ការ​រអិលបាក់​ដី​ដែល​បាន​កប់​ផ្ទះ​ធ្វើ​ពី​ភក់​ជា​ច្រើន​ខ្នង​នៅ​ក្នុង​ភូមិ​តំបន់​​ភ្នំ​​មួយ​ ហើយ​​ក្រុម​ជួយ​សង្គ្រោះ​មានការ​ព្រួយ​បារម្ភ​​ថា មនុស្ស​យ៉ាង​តិច​៨០​នាក់​អាច​​ស្លាប់​អស់​ហើយ។

រញ្ជួយដី​​​ពីរ ក្នុង​កម្រិត​​៥.៤ និង​៥.៧​រ៉ិក​ទ័រ​ បាន​វាយ​ប្រហារ​តំបន់​ភ្នំ​​អាហ្វ​ហ្គានីស្ថាន​ភាគ​ខាង​ជើង​កាលពីថ្ងៃ​ចន្ទ​ដោយ​ធ្វើ​ឲ្យ​មាន​ការ​រអិល​ភក់ និង​ផ្ទាំង​ថ្ម​ចុះមក​លើលំ នៅ​ដ្ឋាន​​ដាច់​ស្រយាល​នោះ។

អភិបាល​ខេត្ត​បាក្លាន​ បាន​ថ្លែង​ថា ផ្ទះ​ចំនួន​២២​ខ្នង​ត្រូវ​បានកប់  បាត់​ ប៉ុន្តែ​​មាន​តែ​សាក​សព​​ស្រ្តី​ពីរ​នាក់​ប៉ុណ្ណោះ​​ត្រូវ​បានរក​ឃើញ។ មនុស្ស​២០​នាក់​ នៅ​ក្នុង​មន្ទីរពេទ្យ​សម្រាក​ព្យា​បាល​របួស។

​អភិបាល​ខេត្ត​ លោក អាប់​ឌុល ម៉ាជីត បាន​ថ្លែង​ថា៖​ «យើង​​គិត​ថា យើង​នឹង​មិន​អាច​រក​ឃើញ​សាក​សព​ផ្សេង​ទៀត​ទេ»។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។



This content has been locked. You can no longer post any comments.
Show/hide comments
busy