ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

សា​លា​ដំបូង​ខេត្ត​កោះកុង​ បាន​សាកធ្វើ​ការ​​សួរ​សាក្សី​​មា្នក់​ទៀត​លើ ករណី​បាញ់ លោក​ឈុត​ វុទ្ធី

120309-634
លោកឈុត វុទ្ធី សកម្មជនការពារព្រៃឈើ។

កោះកុងៈសា​លា​ដំបូង​ខេត្ត​កោះកុង​ បាន​សាកធ្វើ​ការ​​សួរ​សាក្សី​​មា្នក់បន្ថែម​ទៀតដែល​​​ជា​កម្មក​រ​របស់​ក្រុម​ហ៊ុន​ធីមប៊ើរហ្រ្គីនទាក់​ទិន​ទៅ​និង​​ករណី​បាញ់​ប្រហារ​សកម្ម​ជន​កា​រពារ​ព្រៃ​ឈើលោកឈុត​ វុទ្ធី និង​​ម​ន្ត្រី​កង​រាជ​អា​វុ​ធ​ហត្ថលោកអ៊ិន រតនា​ កាល​ពី​ខែ​មេសា ឆ្នាំ ២០១២​ ហើយ​តុលាការ​ក៍​​បាន​​ប្រ​គល់​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​សព​លោក​ឈុត វុទ្ធី​អោយ​ទៅ​ក្រុម​គ្រួសារ​វិញ​។

​លោក​ នាង​ បូរ៉ាទីណូ​ មន្ត្រី​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​កោះកុងបាន​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​តុលាការ​បាន​កោះ​ហៅ​សាក្សី​ចំនួន​៧​នាក់​ហើយ​អោយ​ចូល​មក​បំភ្លឺ​ទាក់​ទិន​ទៅ​និង​ករណី​បាញ់​ប្រ​ហារ​លោក​ឈុត​ វុទ្ធី​និង​លោក​អ៊ិន​ រតនា​ ប៉ុន្តែ​សាក្សី​ទាំង​៧​នាក់​នោះ​គឺ​មាន​តែ​អ្នកសារព័ត៌មាន​ កម្មករ​ក្រុម​ហ៊ុន​ធីមប៊ើរ​ហ្គ្រីន​ និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​តែ​ប៉ុណ្ណោះ។ លោក​បាន​អោយ​ដឹង​ទៀត​ថា​ ៖ «​យើង​ចង់​ឃើញ​តុលាការ​កោះ​ហៅ​ពលរដ្ឋ​និង​ទាហាន​ដែល​មាន​វត្ត​​នៅ​កន្លែង​កើត​ហេតុអោយ​ចូល​ខ្លួន​បំភ្លឺ​​ផង​ដែរ​ពី​ព្រោះ​ពួក​គេ​គឺ​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​រឿង​នេះ»។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍



This content has been locked. You can no longer post any comments.
Show/hide comments
busy