ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

ក្រមុំ​ចាស់​មិនមែន​ជា​ឧបសគ្គ​នៃ​ជីវិត

ការ​សម្រេច​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ តែង​តែ​មាន​ហេតុផល​ផ្សេងៗ​ពី​គ្នា ជា​ពិសេស​គឺ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ជ្រើសរើស​យក​អ្នក​ណា​ម្នាក់​មក ធ្វើ​ជា​គូជីវិត និង​អាច​រស់នៅ​ជាមួយ​គ្នា​រហូត​ដល់​ចាស់​ព្រឹទ្ធ​ចាស់​ព្រេង​។ ​ដោយ​ឡែក​អ្នក​គ្រូ​នៅ​វិទ្យាល័យ​បាក់ទូក​ម្នាក់​ឈ្មោះ​ ជា គឹមអៀង បាន​តាំង​ចិត្ត​យ៉ាង​មុតមាំ​តាំង​ពី​កុមារ​ភាព​ថា អ្នក​គ្រូ​នឹង​មិន​យក​ស្វាមី​ទេ ពីព្រោះ​អ្នក​គ្រូ​មើល​ឃើញ​នូវ​គុណវិបត្តិ​ជាច្រើន​អំពី​ជីវិត​គូ​ស្រករ និង​ផ្ដោត​តែ​ពី​ការ​សិក្សា​ប៉ុណ្ណោះ។ និយាយ​បណ្តើរ សម្រាក​បណ្តើរ ស្រ្ដី​វ័យ​ជិត​៦០​ឆ្នាំ​រូប​នេះ ​បាន​រៀប​រាប់​ថា៖ «ខ្ញុំ​មើល​ឃើញ​អ្នក​ខ្លះ ក្រោយ​ពេល​រៀប​ការ​រួច រស់​នៅ​ជាមួយ​គ្នា​រកាំ​រកូស​យ៉ាង​ខ្លាំង ហើយ​បាន​ឮ​ស្រ្ដី​មួយ​ចំនួន​ទៀត​ត្អូញត្អែរ​ថា បើ​អត់​ពី​ប្តី​ទៅ​មិន​ដឹង​ជា​ទៅ​ពឹង​អ្នក​ណា​»។ បញ្ហា​នេះ​ កាន់​តែ​ជំរុញ​ទឹក​ចិត្ដ​ស្រ្ដី​ចំណាស់​នេះ ខ្លាច​រអា​នឹង​គូ​ជីវិត​ថែម​ទៀត​។

យ៉ាង​ណា​មិញ អ្នក​គ្រូ​ គឹម​អៀង ​បាន​អះអាង​ទៀត​ថា បើ​ទោះ​ជា​អ្នក​គ្រូ​រង​ការ​រិះគន់​ខ្លះ​ក្ដី ក៏​អ្នក​គ្រូ​ជា​មនុស្ស​ដែល​មាន​សមត្ថ​ភាព​ក្នុង​ការ​ចិញ្ចឹម​ជីវិត​របស់ ​ខ្លួន​យ៉ាង​សប្បាយ​រីករាយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​ដែរ​។ អ្នក​គ្រូ​ បាន​រំឭក​រឿង​ពី​អតីត​កាល​ថា៖ «អ្នក​ខ្លះ​បាន​និយាយ​ចំៗ ដោយ​គិត​ថា ខ្ញុំ​គ្មាន​អ្នក​ស្តី​ដណ្តឹង ឬ​ធ្លាប់​មាន​ប្រវត្ដិ​មិន​ល្អ​រឿង​សេ្នហា ប៉ុន្តែ​ពួក​គេ​មិន​ស្គាល់​ខ្ញុំ​ច្បាស់​នោះ​ទេ»។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​គ្រូ​មិន​ខ្វល់​ពី​សម្តី​របស់​អ្នក​ដទៃ​ឡើយ ដោយ​អ្នក​គ្រូ​បន្ត​រស់នៅ​លីវ​រហូត​ដល់​បច្ចុប្បន្ន។ ​ដោយ​មាន​អាយុ​កាន់​តែ​ជ្រេ និង​សុខភាព​មិន​សូវ​ល្អ​ទៀត​នោះ អ្នក​គ្រូ​ក៏​ជួប​ផល​វិបាក​ដូច​អ្នក​ដទៃ​ដែរ​ នោះ​គឺ​ជំងឺ និង​រោគ​ចាស់​ជរា ប៉ុន្តែវា​ខុស​ត្រង់​ថា ​អ្នក​គ្រូ​មិន​មាន​កូន​ចៅ​នៅ​មើល​ថែ ដែល​មាន​ត្រឹម​តែ​បង​ស្រី​ម្នាក់​តែ​ប៉ុណ្ណោះ។

អ្នក​គ្រូ​ជា មិន​រួញ​រា​ក្នុង​ជីវិត ឬ​ក៏​មាន​ពាក្យ​ថា​ស្តាយ​ក្រោយ​ឡើយ។ អ្នក​គ្រូ​សង្ឃឹម​ថា ក្រោយ​ពេល​ចូល​និវត្តន៍​ទៅ​ គាត់​នឹង​មាន​ពេល​ទំនេរ​សម្រាប់​ថែរក្សា​សុខភាព និង​ទៅ​វត្ត ស្វែង​យល់​អំពី​ធម៌៕