
ក្រុងម៉ិកស៊ីកូ: ប៉ូលិសក្នុងស្រុក បាននិយាយថា សាកសពចំនួន១៤នាក់ ត្រូវបានរកឃើញនៅក្នុងរថយន្តធំដែលគេបានចតចោលនៅលើបណ្ដោយផ្លូវហាយវ៉េមួយភាគខាងកើតនៃ ប្រទេសម៉ិចស៊ីក ជាអ្វីមួយទំនងជាអំពើឃោរឃៅថ្មីបំផុតរបស់ក្រុមគូជែងថ្នាំញៀន ដែលប្រយុទ្ធគ្នាដណ្តើមផ្លូវជួញដូរថ្នាំញៀនទៅអាមេរិក។
ការរកឃើញសាកសពនៅក្នុងរដ្ឋឆ្នេរសមុទ្រវ៉េរ៉ាគ្រូសនេះគឺជាការសម្លាប់រង្គាលចុងក្រោយបំផុតនៅក្នុងចំណោមការសម្លាប់ជាបន្តបន្ទាប់ដែលបានធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំង ទៅលើអំពើហិង្សាថ្នាំញៀននៅម៉ិកស៊ីកូខណៈការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី១កក្កដាខិតជិតមកដល់។
ការិយាល័យអគ្គមេធាវីរដ្ឋវ៉េរ៉ាគ្រូស បាននិ យាយថា សាកសពទាំងនេះ ត្រូវបានរកឃើញកាលពីរាត្រីថ្ងៃចន្ទនៅ ក្បែរព្រំដែន រដ្ឋតាមូ លីផាស។ ការិយាល័យអគ្គមេធាវីនេះ បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា គេបានចំណាយពេលពេញមួយយប់ ដើម្បីកំណត់ថាតើសាកសពមានចំនួនប៉ុន្មាននាក់។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

