ឧត្តរមានជ័យៈពលរដ្ឋជាង២០០គ្រួសារដែលរស់នៅក្នុងភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែងជាកន្លែងមួយឋិតនៅមួយផ្នែកនៃជម្រកសត្វព្រៃគូលេនព្រំទេពបាននាំគ្នាដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋានថា ក្រុមហ៊ុនពីរបានមកវិនិយោគដាំដើមកៅស៊ូ តែក្រុមហ៊ុនមិនបានសងជំងឺចិត្តដល់អ្នកស្រុកដែលរងប៉ះពាល់នោះទេ ហើយបានហាមឃាត់មិនឲ្យធ្វើស្រែចម្ការ។
យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ភូមិនេះជាផ្នែកមួយនៃជម្រកសត្វព្រៃគូលេនព្រំទេពដែលក្រុមហ៊ុនពីរបានចូលមកបតាំងពីឆ្នាំ២០១០ដែលប៉ះពាល់នឹងប្រជាពលរដ្ឋចំនួន២០០គ្រួសារនៅក្នុងភូមិនេះ និងឃុំដទៃទៀតនៅក្នុងស្រុកអន្លង់វែងនេះ តែពួកគេបានអះអាងថា ពួកគេមិនទទួលថ្លៃសំណងណាមួយទេ ហើយមន្ទីរបរិស្ថានខេត្តបានហាមឃាត់ពួកគេមិនឲ្យធ្វើស្រែចម្ការទៀតផង។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

