Headlines:

រាស្ត្រ​រត់​ពួន​នៅ​វត្ត​ និង​ទៅ​បួស​ព្រោះ​មេ​ព្រៃ​រំ​លោភ​យក​ដី​

ព្រះ​វិហារៈ​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដែល​ជា​ម្ចាស់​ដី​ នៅ​ភូមិ​ហ្ម​សែត​ សង្កាត់​ប៉ាល​ហាល​ ក្រុង​ព្រះ​វិហារ​ បាន​រត់​ទៅ​បួស​ និង​ស្នាក់​នៅ​គេច​ខ្លួន​ពួន​អាត្មា​ក្នុង​ទី​អារា​ម​ពុទ្ធ​សាសនា​ជា​បន្ត​បន្ទាប់​ ព្រោះ​តែ​មន្រ្តី​មាន​អំណាច​ ពិសេស​មេ​ព្រៃ​បាន​រំ​លោភ​យក​ដី​ពួក​គាត់​។ ពួក​គាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ និង​ស្វះ​ស្វែង​រក​យុត្តិ​ធម៌​ទៅ​ស្ថាប័ន​ មាន​សមត្ថកិច្ច​ហូរ​ហែ​ដែរ​ តែ​មិន​ទទួល​បាន​ផល​នៅ​ឡើយ​។

លោក​តា​ ប៉ែន​ អឿ ​អាយុ​៨៥​ឆ្នាំ​ ដែល​បាន​រត់​ទៅជ្រក​កោន​នៅវត្ត​ហ្មសែត​ បាន​ឲ្យភ្នំពេញ ប៉ុស្តិ៍​ដឹង កាលពីថ្ងៃ២៧ ឧសភា ​ថា​ ពួក​គាត់​ចំនួន​ ៤​គ្រួសារ​ រួម​មាន​ឈ្មោះ​ ប៉ែន​ អឿ ​ទូច​ សាអ៊ឹម​ ចយ​ សៀ ​និង​ម៉ាន​ ម៉ុន​ បាន​កាន់​កាប់​ដី​ដែល​មាន​ទំហំ​១១.៥២​ ហិកតា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៩​រហូត​មក​ ដោយ​មាន​បង្កាន់​ដៃ ​និង​បង់​ពន្ធ​ជូន​រដ្ឋ​ថែម​ទៀត​។ ​ស្រាប់​តែ​នៅ​ឆ្នាំ​ ២០០៣​ ឈ្មោះ​ផាន់​ ភឺន​ ប៊ូ គឹមឡេង​ ដែល​ជា​មន្រ្តី​មេ​ព្រៃ ​និង​បក្ខ​ពួក​បាន​ប្រើ​អំណាច​រំលោភ​យក​ដី​ពួក​គាត់​។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍



This content has been locked. You can no longer post any comments.
Show/hide comments
busy