Headlines:

ប៉ូលីស​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ចុះ​ឆែក​ឆេរ​Mini Mart ២​កន្លែង​ប្រើ​ឡូហ្គូ​ក្លែង​ក្លាយ​

DSCN6304
ប៉ូលីស​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច កំពុង​ចុះ​បង្រ្កាប​Mini Mart ប្រើ​ស្លាក​SMILE​ក្លែង​ក្លាយ។ រូបថត ប៊ុត រស្មីគង្គា

ភ្នំពេញៈនៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ប៉ូលីស​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ក្រសួង​មហាផ្ទៃ​ដឹក​នាំ​ដោយ​លោក វរៈ​សេ​នីយ៍​ឯក​ឡុង ស្រេង សហ​ការណ៍​នឹង​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក​គឺ ប៊ុណ្ណា​រ៉ា បាន​ចុះ​ឆែក​ឆេរ និង​បង្រ្កាប​ករណី​បទ​ល្មើស ប្រើ​ប្រាស់​ស្លាក​សញ្ញា​ម៉ាក SMILE និង​ឡូហ្គូ​ក្លែង​ក្លាយ​ដោយ​ក្រុម​ហ៊ុន ដ្រេ​ហ្គន អេស៊ា ហូល​ឌីង។

ការ​បង្រ្កាប​នេះ​ធ្វើ​ឡើង​នៅ​ទី​តាំង​​MiniMart ២កន្លែង​ផេ្សង​គ្នា​គឺ ទីតាំង​ទី១ ស្ថិត​នៅ​ផ្ទះ​លេខ​១៩ ផ្លូវ​លេខ​៣៦០ (កែង​ផ្លូវ​លេខ ១០៨) សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចំការ​មន និង​ទី​តាំង​ទី២ ស្ថិត​នៅ​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​សូគី​មិច មហា​វិថី​ព្រះ​មុន្នី​វង្ស ​កែង​ផ្លូវ​លេខ​២៧១ រាជ​ធានី​ភ្នំពេញ ដែល​បាន​លើក​និង​ប្រើប្រាស់​ស្លាក​សញ្ញា​ម៉ាក SMILE និង​ឡូហ្គូ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​ម៉ាក​របស់​ក្រុម​ហ៊ុន​SMILE រីថេល​គ្រុប ដើម្បី​ទាញ​យក​ផល ប្រយោជន៍​ផ្នែក​ពាណិជ្ជ​កម្ម ធ្វើ​ឲ្យ​សាធារណៈ​ជន​មាន​ការ​ភ័ន្ត​ច្រឡំ។

សូម​បញ្ជាក់​ថា​ក្រុមហ៊ុន SMILE ដ្រេហ្គន អេស៊ា ហូល​ឌីង​ត្រូវ​បាន​ក្រុមហ៊ុន SMILE រីថេល​គ្រុប​ប្តឹង​ពី​បទ ប្រើ​​ប្រាស់​​ស្លាក​​សញ្ញា​​ម៉ាក SMILE និង​​ឡូហ្គូ​របស់ ក្រុមហ៊ុន SMILE រីថេល​​គ្រុប។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍



This content has been locked. You can no longer post any comments.
Show/hide comments
busy