បាត់ដំបងៈអាជ្ញាធរស្រុកភ្នំព្រឹកខេត្តបាត់ដំបងបានអះអាងថាការធ្វើអាជីវកម្មរ៉ែបែបអាណាធិបតេយ្យនៅក្នុងតំបន់នៅតែបន្ត កើតមានហើយបន្ថែមលើសពីនោះទៀតមានជនជាតិវៀតណាមប្រើរំសេវបំផ្ទុះនៅក្នុងការធ្វើអាជីវកម្មយករ៉ែធម្មជាតិនេះ។
លោកជុំ ម៉ាលីមេភូមិភ្នំព្រឹកបានអះអាងកាលពីម្សិលម៉ិញថាមានម៉ាស៊ីនពី៣០ទៅ៤០គ្រឿងត្រូវបានឈ្មួញប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មរ៉ែនៅក្នុងតំបន់នោះ។
ឈ្មួញទាំងនោះមានទាំងជនជាតិខ្មែរនិងជនជាតិវៀតណាមដែល ជីកនិងប្រើឧបករណ៍ខួងចូលជ្រៅទៅក្នុងភ្នំជំរៅប្រហែលជា១៥ម៉ែត្រហើយដាក់រំសេវបំផ្ទុះនៅពេលជីកប៉ះថ្ម។
លោកជុំម៉ាលីបានថ្លែងបញ្ជាក់ថា“ការជីកហ្នឹងមិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ។អាជ្ញាធរភូមិឃុំមិនបានដឹងនោះទេ”។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

