លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈនៅថ្ងៃនេះថាតាមចាប់ខ្លួនមេក្លោង៥នាក់ នៅក្នុងភូមិប្រម៉ា ឃុំកំពង់ដំរីដែលជាសមាជិកសមាគមនប្រជាធិបតេយ្យដែលកំពុងគេចខ្លួនបន្ទាប់ពីអាជ្ញាធរបានចោទប្រកាន់រស់នៅអនាធិបតេយ្យនិងបង្កើតតំបន់អបគមន៍បើទោះបីជារត់ទៅដល់ជើងមេឃក៍ដោយ។
លោកនាយរដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយនូវរបាយការណ៍ពាក់កណ្តាលអាណត្តិ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ នាព្រឹកថ្ងៃទី១៤មិថុនា ឆ្នាំ២០១២ ថា ឥឡូវដីកាតាមចាប់ខ្លួន ៥ នាក់មានហើយ បើទោះបីជាគេចខ្លួនដល់ជើងមេឃក៍ចាប់អោយទាល់តែបានដែរ ។ លោកបានអោយដឹងទៀតថា ៖ «ទោះជាអ្នកឯង ទៅដល់ប្រទេសណាក៏តាមដែរ គឺត្រូវសុំធ្វើបច្ចាប័នមនុស្សនោះត្រលប់មកវិញ បើចេញមកសារភាព អាចនឹងបានបន្ធូរបន្ថយ មានការយោគយល់»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

