ភ្នំពេញៈ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថ្ងៃនេះថា ស្ត្រីជនជាតិហូលឡង់ម្នាក់ ត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់ជិះម៉ូតូមកស្ទាក់បាញ់ប្លន់យកកាបូបស្ពាយបានសម្រេច កាលពីវេលាម៉ោង៣និង៣០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១២នៅចំណុចខាងមុខផ្ទះសំណាក់ចាន់រស្មី ផ្លូវលេខ១៩ ក្នុងសង្កត់ជ័យជំនះ ខណ្ឌដូនពេញ។
លោក សេរី សុភណ្ឌ នាយប៉ុស្តិ៍នគរបាលសង្កាត់ជ័យជំនះ បានឱ្យដឹងថាជនបរទេសដែល ត្រូវចោរបាញ់ប្លន់នោះមានឈ្មោះ Charlotte Gesins ភេទស្រីជនជាតិហូលឡង់ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនNppf97Lpzសព្វថ្ងៃស្នាក់នៅផ្ទះសំណាក់យីហោ រ៉ូយ៉ាល់ ក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ បានរងរបួសកំភួនជើងស្តាំកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ លោកបានបញ្ជាក់ថា៖«សមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវ ចាប់ខ្លួនជនល្មើស ដើម្បីយកផ្តន្ទាទោស »។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

