មជ្ឈមណ្ឌល សាលា​បាត់​ទាត់​ជាតិ​ទីមួយ ស្ថិត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ការ​លើក​កម្ពស់​វិស័យ​បាត់​ទាត់​កម្ពុជា បែប​វិទ្យា​សាស្ត្រ និង​បណ្តុះ​បណ្តាល​សមត្ថភាព​យុវជន​ដែល​ស្នេហា​កីឡា​បាល់​ទាត់។

Headlines:

ប្រជាពលរដ្ឋ​មីយ៉ាន់​ម៉ា​កាន់​ព្រះ​ពុទ្ធ​សាសនាតវ៉ា នៅ​មុខ​ស្ថាន​ទូត​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​បាង​កក

Myanmar

បាងកកៈប្រជាពលរដ្ឋ​មីយ៉ាន់​ម៉ា​កាន់​ព្រះ​ពុទ្ធ​សាសនា​ដែល​រស់​នៅ​ប្រទេស​ថៃ​​បាន​ស្រែក​អំពាវ​នាវ និង​លើក​បាដា នៅ​ខាង​ក្រៅ​ស្ថាន​ទូត​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​បាង​កក​នៅ​កាល​ពី​ថ្ងៃ​ទី១៥ មិថុនា​នេះសុំ​មាន​ការ បញ្ឈប់​ជម្លោះ​សាស​នា​ នៅ​ភាគ​ពាយព្យ​ប្រទេស​មីយ៉ាន់​ម៉ា ។

មាន​អ្នក​តវ៉ា​ប្រមាណ​៥០​នាក់​អំពាវ​នាវ​នៅ​ថ្ងៃ​សុក្រ​នេះ​សូម​ឲ្យ​រដ្ឋាភិ​បាល​មី​យ៉ាន់ម៉ា បញ្ឈប់​ជម្លោះ​សាស​នា​នៅ​ភាគ​ពាយព្យ​ប្រទេស​មីយ៉ាន់​ម៉ា ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ២៩​នាក់ និង​បណ្តេញ​ចេញ​ជា​ច្រើន​ពាន់​នាក់​ទៀត។

ពួកគេ​ថែម​ទាំង​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​អំពើ​ហឹង្សា​ដែល​បាន​ផ្ទុះ​ឡើង​រវាង អ្នក​កាន់​សាសនា​មូ​ស្លីម និង​អ្នក​កាន់​សាសនា​ព្រះ​ពុទ្ធ​ក្នុង​ខេត្ត Sittwe ប្រទេស​មីយ៉ាន់ម៉ា។



This content has been locked. You can no longer post any comments.
Show/hide comments
busy