Headlines:

សភា​ជប៉ុន​អនុម័ត​ថវិកា ដើម្បី​ធានា​ដល់​ការ​នាំ​ចូល​ប្រេង​ពី​អ៊ី​រ៉ុង

តូក្យូៈរដ្ឋសភា​ប្រទេស​ជប៉ុន​បាន​អនុម័ត​ថវិកា នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ផ្តល់​ការ​ធានា​ដល់​រាជ​រដ្ឋាភិ​បាល លើ​បញ្ហា​ធានា​រ៉ាប់​រង​សម្រាប់​ការ​ដឹក​ប្រេង​ឆៅ​អ៊ឺរ៉ុង។ អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ម្នាក់​បាន​ឲ្យ​ដឹង​ថា នោះ​គឺជា​គន្លឹះ​សំខាន់​ដើម្បី​ក្លាយ​ជា​ប្រទេស​ទី​មួយ​ធំ​ជាង​គេ​នៅ​អាស៊ី​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ុង ជៀស​ផុត​ពី​ការ​ដាក់​ទណ្ឌ​កម្ម​ថ្មី​របស់​សហភា​អ៊ឺរ៉ុប។

ទំហំ​ថវិកា​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធ​សភា​បន្ត ដែល​នៅ​ទី​នោះ គណបក្ស​ប្រឆាំង​មាន​សំឡេង​ច្រើន​ជាង​គណបក្ស​កាន់​អំណាច ប្រជា​ធិប​តេយ្យ​ជប៉ុន។

ការ​ហាម​ប្រាម​របស់​សហភាព​អ៊ឺរ៉ុប​ទៅ​លើ​ប្រទេស​សមាជិក​ខ្លួន​ក្នុង​ការ​នាំចូល​ប្រេង​ពី​ប្រទេស​អ៊ីរ៉ុង នឹង​ចូល​ជា​ធរ​មាន​នៅ​ថ្ងៃ​ទី១ ខែ​កក្កដា​នេះ ហើយ​រាប់​ទាំង​ការ​ហាម​ប្រាម​របស់​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​សហ​ភាព​អ៊ឺរ៉ុប​ពី​ការ​ធានា​លើ​ការ​នាំ​ចេញ​របស់​អ៊ឺរ៉ុប ដែល​ជា​ទូ​ទៅ វា​ធ្វើ​ឲ្យ​ប្រតិ​បត្តិករ​ដឹក​ជញ្ជូន​មិន​អាច​ដឹក​ប្រេង​របស់​អ៊ីរ៉ុង​ទៅ​ប្រទេស​ជប៉ុន​បាន​ដោយ​គ្មាន​ការ​ធានា​រ៉ាប់រង​នោះ​ទេ។ Reuters/លាង ផាន់ណារ៉ា



This content has been locked. You can no longer post any comments.
Show/hide comments
busy