ក្រសួង​មហា​ផ្ទៃ​​កំពុង​​ធ្វើ​ការ​ស៊ើប​អង្កេត​​​ចាប់​ខ្លួន​ជន​ល្មើស​ ​មិន​ស្គាល់​មុខ​​ដែល​បាន​យក​ស្ព្រៃ​ទៅ​បាញ់​និង​ផ្តួល​រលំ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​អស់​ចំនួន​ ១៦ សា្លក​​​ក្នុង​ខេត្ត​​​​ព្រៃ​វែង​និង​​​ស្វាយ​រៀង​ កាល​ពី​យប់​ថ្ងៃ​ទី​ ១៨ ខែ​មិថុនា​។ គណបក្ស​​ធ្វើ​សន្និសីទ​កាសែត ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

Headlines:

សុគន្ធ​ កញ្ញា ​លេច​ធ្លោ​ពេល​បាត់ សុខសោភា

120619_23
ឱក សុគន្ធ​កញ្ញា ស្លៀក​រ៉ូប​ឆែក​ដល់​ភ្លៅ​បញ្ចេញ​សាច់​ស​ខ្ចី​។ ​​រូប​ថត ឈឹម ស្រីនាង

ភ្នំពេញៈ ពេល មាស​ សុខសោភា​ ឡើង​យន្ត​ហោះ​ទៅ​ច្រៀង​នៅ​ប្រទេស​អូស្រ្តាលី​ផុត​នោះ​ ឱក​ សុគន្ធ​កញ្ញា ក៏​ទទួល​បាន​ឱកាស​ឡើង​ជាន់​ឆាក​តន្រ្តី​ធំ​ថ្នាក់​ជាតិ​ក្នុង​កម្មវិធី​តាំង ​ពិព័រណ៍​គ្រឿង​ពេជ្រ​ជំនួស​ ខណៈ​ដែល​កម្មវិធី​នេះ​ នាង​មាស​ សុខសោភា ​រមែង​មាន​មុខ​ឡើង​ច្រៀង​ជា​កិត្តិយស​៣​ឆ្នាំ​ជាប់​គ្នា​នោះ​។

កម្មវិធី​តាំង​ពិព័រណ៍​គ្រឿង​ពេជ្រ​ធំ​ថ្នាក់​ជាតិ​ ដែល​មួយ​ឆ្នាំ​កំណត់​ធ្វើ​ម្តង​ រមែង​មាន​មុខ​តារា​ចម្រៀង​ជើង​ខ្លាំង​ប្រចាំ​នៅ​ផលិតកម្ម​ថោន​នាង​ មាស​ សុខសោភា​ គ្រង​តំណែង​ជា​តារា​កិត្តិយស​រយៈ​៣​ឆ្នាំ​ជាប់ៗ​គ្នា​។ ដោយ​ឡែក​សម្រាប់​ឆ្នាំ​ទី៤​នេះ  តំណែង​ជា​តារា​កិត្តិយស​តំណាង​ជាតិ​នេះ​ក៏​ត្រូវ​ធ្លាក់​ទៅ​លើ​តារា​ ចម្រៀង​ជើង​ខ្លាំង​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហង្សមាស​នាង ឱក​ សុគន្ធកញ្ញា​ វិញ​ម្តង។

ថ្វី​ដ្បិត​នេះ​ជា​វត្ត​មាន​លើក​ទី១​របស់​តារា​ចម្រៀង​ ជើង​ខ្លាំង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្សមាស​ ឱក​ សុគន្ធកញ្ញា​ ក្នុង​ពិធី​ពិព័រណ៍​គ្រឿង​អលង្ការ​ពេជ្រ​ និង​ត្បូង តែ​តារា​រូប​នេះ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង នោះ​មិន​ត្រឹម​តែ​លើ​ការ​បក​ស្រាយ​បទ​ចម្រៀង​តែ​មួយ​ផ្នែក​នោះ​ទេ​ តែ​ក៏​ផ្អែក​លើ​ការ​ស្លៀក​ពាក់​របស់​នាង​ផង​ដែរ ខណៈ​ដែល​នាង​បាន​ឡើង​ច្រៀង​ស្លៀក​រ៉ូប​មួយ​ឈុត​ឆែក​ដល់​គល់​ភ្លៅ​លម្អ​ ទៅ​ដោយ​គ្រឿង​អលង្ការ​ពេជ្រ។

ដោយ​កំដរ​អារម្មណ៍​ទស្សនិកជន​ជាមួយ​បទ​មនោសញ្ចេតនា​ចំនួន​៣​បទ ដែល​ក្នុង​នោះ​មាន​បទ​«​សន្យា​មុន​គេង​» ​«គេ​ល្អ​គ្រប់​យ៉ាង តែ​គេ​មិន​មែន​បង» និង​បទ «នៅ​ក្បែរ​អូន​ជា​សង្សារ​អូន» សុគុន្ធកញ្ញា​ បាន​និយាយ​ថា៖​«ខ្ញុំ​​មិន​បាន​លើក​យក​បទ​ញាក់​មក​ច្រៀង​ទេ ដោយ​សារ​តែ​នោះ​ជា​វេទិកា​ថ្នាក់​ជាតិ ដែល​មាន​ការ​ចូល​រួម​ពី​​មន្ត្រី​ថ្នាក់​ធំៗ ​មក​ពី​ក្រសួង ​មន្ទីរ​ និង​តំណាង​មក​ពីបណ្ដា​ប្រទេស​នានា»​។

ជាមួយ​សំឡេង​ហ៊ោ​គាំទ្រ​យ៉ាង​ទ្រហឹង​អឺង​កង​នោះ ឱក ​សុគន្ធ​កញ្ញា​ បាន​បន្ត​និយាយ​ថា៖ ​«ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ឡើង​ច្រៀង​ក្នុង​វេទិកា​ដ៏​ធំ​នេះ ហើយ​អ្វី​ដែល​ខ្ញុំ​រំភើប​បំផុត គឺ​បាន​ពាក់​ពេជ្រ​មួយ​ឈុត ​ដែល​មាន​តម្លៃ​ដល់​រាប់​ម៉ឺន ដុល្លារ​ក្នុង​ពេល​ឡើង​ឆាក»​។

ដោយ​បាត់​មុខ​មាស សុខ​សោភា អ្នក​ទស្សនា​នោះ​ក៏​បាន​លើក​ឡើង​ថា៖​«ឆ្នាំ​នេះ​ កញ្ញា​ កំពុង​វាយ​គ្រប​លើ​គូ​ប្រជែង​យ៉ាង​ខ្លាំង ខណៈ​នាង មាស សុខសោភា ដែល​រមែង​មាន​មុខ​ឡើង​ច្រៀង​ក្នុង​វេទិកា​ដ៏​ធំ​នេះ ជាប់​ដៃ​ច្រៀង​នៅ​ប្រទេស​អូស្រ្តាលី​នោះ។ នេះ​កាន់​តែ​ធ្វើ​ឲ្យ​ឱក សុគន្ធ​កញ្ញា លេច​ធ្លោ​ថែម​មួយ​កម្រិត​ទៀត​»។

ការ​លេច​វត្ត​មាន​ជា​លើក​ទី១​របស់​ សុគន្ធ​កញ្ញា លើ​ឆាក​អលង្ការ​ពេជ្រ​នេះ​ នាង​មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​កិត្តិ​យស​ទេ​ តែ​នាង​ក៏​ជា​តារា​ម៉ូ​ដែល​បង្ហាញ​ម៉ូដ​អលង្ការ​ពេជ្រ​ម្នាក់​ដែរ៕



This content has been locked. You can no longer post any comments.
Show/hide comments
busy