សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ សូមណែនាំទំព័រជោគជ័យតំណែងថ្មី ដែលទំព័រនេះនឹងចុះផ្សាយនៅថ្ងៃអង្គាររៀងរាល់សប្តាហ៍។
ជោគជ័យតំណែងថ្មី នឹងចូលរួមអបអរសាទរដល់អ្នកដឹកនាំក្រុមហ៊ុនឯកជន សហគ្រាសរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលទទួលបានតំណែងថ្មីក្នុងស្ថាប័នថ្មីណាមួយ ដោយទទួលបានភាពជោគជ័យក្នុងការងារ និងអាជីព។
ខាងក្រោមនេះ គឺជាអ្នកដែលទំព័រជោគជ័យតំណែងថ្មីរបស់កាសែតភ្នំពេញ ប៉ុស្តិ៍ សូមចូលរួមអបអរសាទរ។
កាសែតភ្នំពេញប៉ុស្តិ៍ សូមអបអរសាទរ
- លោក តែ ប៊ុណ្ណារិទ្ធ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រជាជន និងការអភិវឌ្ឍ ដែលត្រូវបានព្រះមហាក្សត្រព្រះបាទនរោត្ដម សីហមុនី ដំឡើងឋានៈស្មើអនុរដ្ឋលេខាធិការ៕
- លោក ម៉ក់ ជីតូ ត្រូវបានព្រះមហាក្សត្រព្រះ បាទនរោត្ដម សីហមុនី តែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បៀវត្សរ៍៕
- លោកស្រី គង់ បញ្ញា ដែលត្រូវបានព្រះមហាក្សត្រព្រះបាទនរោត្ដម សីហមុនី តែងតាំងជា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង៕
- លោក ហ៊ឹម សុភី ដែលត្រូវបានព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី តែងតាំងជាទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើ អនុរដ្ឋលេខាធិការ៕
- លោកឧត្តមសេនីយ៍ទោ សុខ លីហួត ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើ អនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន៕
កាសែតភ្នំពេញ ប៉ុស្តិ៍ សូមគោរពជូនពរលោកទាំងអស់ឲ្យជួបតែសំណាងល្អ និងសម្រេចបានជោគជ័យក្នុងមុខតំណែងថ្មី ព្រមទាំងជម្នះរាល់គ្រប់ឧបសគ្គទាំងអស់ ដើម្បីដឹកនាំស្ថាប័នថ្មីរបស់ខ្លួនឲ្យដំណើរការទៅមុខប្រកបដោយផ្លែផ្កា៕
ភ្នំពេញ ប៉ុស្តិ៍

