Headlines:

ទម្លាយ​ទំនាក់​ទំនង ឌុច លីដា និង​បុរស​ពោះ​ម៉ាយ​ទ្រព្យ​ស្តុក

28-a

ជា​ញឹក​ញយ​ក្នុង​អំឡុង​ពេល​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​រមែង​សង្កេត​ឃើញ​តារា​សម្តែង និង​ម៉ូដែល ឌុច លីដា តែង​មាន​វត្ត​មាន​​ទៅ​ណា​មក​ណា​ជាមួយ​បុរស​​ពោះ​ម៉ាយ​ទ្រព​ស្តុក​ម្នាក់​។ ភាព​ស្និទ្ធ​ស្នាល​ប្លែក​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មែន​ក្នុង​ន័យ​ជា​អ្នក​ស្គាល់​គ្នា ឬ​ក៏​មិត្ត​ភ័ក្តិ​ធម្មតា​នោះ​ទេ ពោល​គឺ​​ក្នុង​ន័យ​ស្នេហា​។ ក្រោយ​ព្យាយាម​ទាក់​ទង​ជា​ច្រើន​ដង បុរស​ដែល​មាន​មុខ​មាត់​​​ក្នុង​វិស័យ​ឯក​ជន​ម្នាក់​​នោះ បាន​សម្រេច​លាត​ត្រដាង​ការ​ពិត​ជុំវិញ​ទំនាក់​ទំនង​ដ៏​ស្អិត​ល្មួត​មួយ​នេះ​។

ទោះ​បី​ជា​លេច​ខ្លួន​ត្រដែត​ក្នុង​ពិភព​គុន​អ្នក​សិល្បៈ​ក្នុង​រយៈ​ពេល​មួយ​ដ៏​​ខ្លី តែ​កន្លង​មក​ ឌុច លីដា មិន​ដែល​មាន​ពាក្យ​លេច​ឮ​ថា នាង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នឹង​បុរស​ណា​ម្នាក់​ឡើយ​ សូម្បី​តែ​ដើរ​ទៅ​ណា​មក​ណា​ជិត​ដិត​ក៏​គ្មាន​ផង​។ ប៉ុន្តែ​នៅ​ពេល​នេះ ទំនង​ជា​នាង​មាន​គូ​គ្រង​បេះ​ដូង​ហើយ​មើល​ទៅ ព្រោះ​​ជាញឹក​ញយ​​គេ​រមែង​ឃើញ​នាង​មាន​វត្ត​មាន​ទៅ​ណា​មក​ណា​ជាមួយ​បុរស​​មាន​ទ្រព្យ​ស្តុក​ស្តម្ភ​ម្នាក់​ ជា​ពិសេស​នៅ​ពេល​ទៅ​ហាត់​កីឡា​ ឬ​ហែល​ទឹក​នៅ​ក្លិប​ភ្នំពេញ​ស្ប៉ត​។

បុរស​រូប​នោះ​ត្រូវ​បាន​គេ​ស្គាល់​​ច្បាស់​ថា​មាន​ឈ្មោះ លីដាវុធ មាន​វ័យ​​ជិត​៤០​ឆ្នាំ​ ជា​អ្នក​មាន​ទ្រព្យ​ក្រាស់​ក្រែល និង​ជា​អ្នក​​មាន​មុខ​មាត់​ម្នាក់​នៅ​ក្នុង​វិស័យ​ឯក​ជន​។ ការ​លេច​ធ្លាយ​ចំណង​ទាក់​ទង​ស្នេហា​​របស់​តារា​សម្តែង និង​ម៉ូដែល​រាង​តូច​ច្រឡឹង​ ឌុច លីដា នៅ​ពេល​នេះ ត្រូវ​បាន​ប្រភព​នៅ​ក្នុង​វិស័យ​សិល្បៈ​បង្ហើប​ឲ្យ​ដឹង​ថា លោក លីដាវុធ មិន​មែន​ជា​កំលោះ​​នោះ​ទេ ពោល​គឺ​លោក​ធ្លាប់​មាន​ប្រពន្ធ​កូន​រួច​ទៅ​ហើយ​។ ប៉ុន្តែ​ប្រភព​ដដែល​បាន​បញ្ជាក់​ថា នោះ​មិន​មែន​មាន​ន័យ​ថា ឌុច លីដា កំពុង​លេង​ល្បែង​ស្នេហា​ត្រី​កោណ​ ឬ​ក៏​កញ្ឆក់​ប្តី​គេ​ពី​ទ្រូង​នោះ​ទេ​ និយាយ​រួម​គឺ​នៅ​ពេល​នេះ លោក លីដាវុធ បាន​បញ្ចប់​សម្ព័ន្ធ​ប្តី​ប្រពន្ធ​ជាមួយ​នឹង​ភរិយា​មុន​១០០​ភាគ​រយ​ហើយ​។

ដើម្បី​លាត​ត្រដាង​ការ​ពិត ភ្នំពេញ​ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់​ទង​លោក លីដាវុធ ជា​ច្រើន​ដង​ទម្រាំ​តែ​មាន​ការ​ស្រាយ​បំភ្លឺ​ជុំវិញ​ការ​ផ្តើម​ស្នេហ៍​មួយ​នេះ​។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍



This content has been locked. You can no longer post any comments.
Show/hide comments
busy