
ក្រុងមូស្គូៈ ក្រុមមហាអំណាចពិភពលោក និងអ៊ីរ៉ង់ បានបរាជ័យមិនអាចបំបែកភាពទល់ច្រកនៅឯកិច្ចចរចា ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ក្រុងតេអេរ៉ង់កាលពីថ្ងៃអង្គារ និងមិនបានកំណត់កាលបរិច្ឆេទសម្រាប់កិច្ចចរចានយោបាយណាទៀតទេ ថ្វីបើមានការគំរាមកំហែងនៃជម្លោះនៅមជ្ឈិមបូព៌ា បើសិនកិច្ចការទូតនេះបរាជ័យក្តី។
បន្ទាប់ពីកិច្ចចរចាពីរថ្ងៃនៅក្រុងម៉ូស្គូ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី ខេធើរីន អាស្តុនបាននិយាយថា ការខ្វែងគំនិតគ្នាសំខាន់ៗ នៅតែមាន ហើយភាគីទាំងពីរ បានឯកភាពគ្នាត្រឹមតែលើជំនួបបន្តខាងបច្ចេកទេស នៅក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី៣ កក្កដា តែប៉ុណ្ណោះ។
កិច្ចព្រមព្រៀមមួយ មិនត្រូវបាន គេរំពឹងថាមានជាទូទៅទេ ហើយថ្វីបើក្រុមជំនាញ បាននិយាយថា ភាគីទាំងពីរនៅឆ្ងាយពីគ្នាក៏ដោយ ក៏ពួកគេស្វាគមន៍ការពិតដែលកិច្ចចរចានេះយ៉ាងហោចណាស់ មិនបានបរាជ័យទាំងស្រុងដែរ។
សូមអានព័ត៌មានពិស្តារនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ភាសារខ្មែរ។
ភ្នំពេញ ប៉ុស្តិ៍

