
រំចង់គឺជាឈ្មោះរុក្ខជាតិផ្កាមួយប្រភេទរបស់ខ្មែរ ដែលឃើញមានដុះនៅតាមទីជនបទនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ «រំចង់» នៅទីនេះគឺសំដៅដល់មន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្សមួយដែលត្រូវបានទទួលស្គាល់ថាជាមន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្សដែលផ្តល់នូវសេវាសុខាភិបាលស្តង់ដារអន្តរជាតិនៅកម្ពុជា ។
កាលពីសប្តាហ៍មុននៅពេលដែលធ្វើដំណើរទៅទទួលទានអាហារជាមួយ មិត្តភក្តិ ហើយ បានឆ្លងកាត់វិទ្យាល័យព្រះស៊ីសុវត្ថិ បានប្រទះភ្នែកឃើញអគារមួយដ៏ខ្ពស់ត្រដែតមួយនេះ ជួនជាពេលនោះដែរ ខ្ញុំក៏មានបំណងចង់ពិនិត្យសុខភាពមាត់ធ្មេញ ហើយចង់ដឹងពីសេវាកម្មនៃមន្ទីរពេទ្យទំនើបបែបនេះផងនោះ ខ្ញុំក៏សម្រេចចិត្តចូលទៅទីនោះ។
បុគ្គលិកនៅមន្ទីរពេទ្យទន្តសាស្រ្តមួយនេះមានភាពរួសរាយ និងរាក់ទាក់ណាស់។ ពួកគេនិយាយមកកាន់ខ្ញុំដោយសម្តីទន់ភ្លន់ដែលពោរពេញទៅដោយស្នាម ញញឹមដ៏ស្រស់ស្អាត។
នៅពេលដែលខ្ញុំប្រាប់ពួកគេពីគោលបំណងរបស់ខ្ញុំ អ្នករង់ចាំទទួលភ្ញៀវបានពន្យល់ប្រាប់ខ្ញុំជាច្រើនពាក់ព័ន្ធនឹង សេវាកម្មរំចង់ ព្រមទាំងអនុញ្ញាតឲ្យខ្ញុំទស្សនាអគារនេះទៀតផង។
ចំពោះអ្នកដែលទៅទទួលសេវាកម្មនៅទីនោះ ហើយមានយកកូនតូចៗទៅជាមួយទៀតនោះ នៅជាន់ទី៣នៃមន្ទីរពេទ្យទន្តសាស្រ្តនេះ ក៏មានកន្លែងសម្រាប់ក្មេងលេងដែរ។
បន្ទប់នីមួយៗនៃមន្ទីរពេទ្យទន្តសាស្រ្ត មើលទៅគឺពោរពេញទៅដោយផាសុកភាព ដោយសារតែវាបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ និងឧបករណ៍ពិនិត្យ សម្អាត និងព្យាបាលធ្មេញទំនើបៗ។
ជាងនេះទៅទៀតនៅមន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្សរំចង់ គឺសម្បូរទៅដោយទន្តបណ្ឌិតដែលមានបទពិសោធ និងមានជំនាញច្បាស់ លាស់ពាក់ព័ន្ធនឹងសុខភាពមាត់ធ្មេញ ដែលបានបញ្ចប់ការសិក្សាផ្នែកទន្តសាស្រ្តច្បាស់លាស់ និងបូករួមទាំងការពិនិត្យសុខភាពមាត់ធ្មេញដោយត្រឹមត្រូវទៀតនោះ គឺវាបានបង្កើននូវគុណភាព និងផ្តល់នូវទំនុកចិត្តដល់អតិថិជនដែលបានមកកាន់មន្ទីរពេទ្យមួយ នេះថែមមួយកម្រិតទៀត។
លោកទន្តបណ្ឌិត ទិត ហុងយឺ ដែលជាអគ្គនាយកនៅមន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្សរំចង់ បានមានប្រសាសន៍ថា៖ «រំចង់ គឺជាមន្ទីរពេទ្យដំបូងបំផុតដែលបានទទួលស្គាល់ថាជាមន្ទីរពេទ្យ ទន្តសាស្រ្តលំដាប់អន្តរជាតិ ISO 9001:2008 នៅព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេវាថែរក្សាសុខភាពមាត់ធ្មេញដូចជាប៉ះធ្មេញ កែសម្ផស្សធ្មេញ ព្យាលបាលឬសធ្មេញ ដាំបង្គោលធ្មេញ ពត់ធ្មេញ ដកធ្មេញ នឹងវះកាត់ធ្មេញជាដើម»។
លោកបានបន្តទៀតថា៖ «ដោយសារតែមន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្សរំចង់ប្រើប្រាស់ដោយបច្ចេកវិទ្យាទំនើបៗ បូករួមនឹងទន្តបណ្ឌិតដែលមានបទពិសោធន៍និងជំនាញច្បាស់លាស់ បានធ្វើឲ្យរំចង់ផ្តល់នូវសេវាកម្មសុខភាពមាត់ធ្មេញយ៉ាងល្អប្រសើរ និងផ្តល់ជូននូវតម្លៃសមរម្យបើធៀបទៅនឹងគ្លីនិកមាត់ធ្មេញដទៃទៀត»។
ចំពោះទីតាំងរបស់មន្ទីរពេទ្យទន្តសាស្រ្តដ៏ធំនេះ បើយើងធ្វើដំណើរតាមបណ្តាយមហាវិថីព្រះនរោត្តម ហើយបត់ចុះក្បែររបងខាងត្បូងនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ពេលនោះលោកអ្នកនឹងឃើញអគារមួយដែលមានកម្ពស់ប្រហែលជា១០ជាន់ ដែលមានការរចនាម៉ូដតាមបែបទំនើបដែលពាសដោយកញ្ចក់គ្រប់ជាន់ ហើយវាស្ថិតនៅអគារលេខ៤ ផ្លូវ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
ភ្នំពេញ ប៉ុស្តិ៍







