ភ្នំពេញៈ មន្រ្តីនគរបាលសង្កាត់ព្រៃវែងបានឲ្យដឹង នៅថ្ងៃនេះថា បុរសម្នាក់ ត្រូវបានក្រុមអ្នកផឹកស៊ីជាមួយ គ្នាប្រហែល១០នាក់ ព្រួតគ្នាចាក់ នឹងកាំបិតចុងស្រួច បណ្តាលឱ្យស្លាប់ កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១២ នៅកន្លែងផឹកស៊ីមួយដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
លោក ខាត់ សេងលីម នាយប៉ុសិ៍្តនគរបាល សង្កាត់ព្រៃវែង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះសូលារឿន អាយុ៣០ឆ្នាំ ជាកម្មករសំណង់ មានប្រពន្ធឈ្មោះសេនស្រីអូនអាយុ២២ឆ្នាំមានផ្ទៃពោះជិតគ្រប់ខែ រស់នៅភូមិទួលសំបូរសង្កាត់ព្រៃវែង ខណ្ឌដង្កោ ត្រូវបានក្រុមផឹកស៊ីជាមួយគ្នាប្រហែល ១០នាក់ព្រួតគ្នាចាក់សម្លាប់ នឹងកាំបិតចុងស្រួចមួយកាំបិត ខណៈពេល ពួកគេកំពុងផឹកស៊ីស្រវឹង ហើយមានជម្លោះនិងគ្នាបណ្តាលឲ្យសម្លាប់ភ្លាមៗនៅក្នុងឈាម នៅកន្លែងផឹកស៊ីមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីវេលាម៉ោង ៧និង១៥នាទី យប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

