ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

កាណាដា នឹង​ចូល​រួម​ក្នុងកិច្ច​ពិភាក្សា​នៃ​កិច្ច​ព្រម​ព្រៀង TPP

ក្រុង​ឡូសកាបូសៈ លោក Stephen Harper នាយក​រដ្ឋ​មន្ត្រី​កាណាដា បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា​ កាណាដា នឹង​ចូល​រួម​ពិភាក្សា​ជា​មួយ​ប្រទេស​ចំនួន​ ១០​ផ្សេង​ទៀត ក្នុង​គោល​បំណង​បង្កើត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ស៊េរី​អាស៊ីប៉ាស៊ីហ្វិក ក្នុង​គោល​បំណង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​​ទីផ្សារ​អាមេរិក និង​គាំ​ទ្រ​ដល់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ខ្លាំង​។

កិច្ច​ព្រម​ព្រៀង​ភាព​ជា​​ដៃ​គូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) មាន​គោល​បំណង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​មួយ​ជាមួយ​នឹង​តំបន់​ដែល​មាន​ប្រជា​ជន​ចម្រុះ​ចំនួន ​៦៥៨​លាន​នាក់ និង​មាន​ផលិតផល​ក្នុង​ស្រុក​សរុប​ច្រើន​ជាង ២០​ពាន់​ពាន់​លាន​ដុល្លារ​កាណាដា (១៩,៦៥​ពាន់​ពាន់​លាន​ដុល្លារ​អាមេរិក)​។

លោក Harper បាន​ប្រាប់​មក​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល ​G-20 ដែល​បាន​រៀប​ចំ​ឡើង​នៅ​រមណីយដ្ឋាន​មាត់​សមុទ្រ​ម៉ិក​ស៊ិកនៃ​ទីក្រុង Los Cabos ថា៖ «​នេះ​គឺ​ជា​គំរូ​បន្ថែម​មួយ​នៃ​ការ​ប្តេជ្ញាចិត្ត​របស់​យើង ដើម្បី​ធ្វើ​ពិពិធកម្ម​ការ​នាំ​ចេញ​​ទំនិញ​របស់​យើង​​ និង​ដើម្បី​បង្កើត​ការ​ងារ​ កំណើន​សេដ្ឋកិច្ច និង​ភាព​រីក​ចម្រើន​រយៈ​ពេល​វែង​របស់​គ្រួសារ​ប្រជាពលរដ្ឋ​កាណាដា​»។​



This content has been locked. You can no longer post any comments.
Show/hide comments
busy