Headlines:

ស៊ូជី​ ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ដឹ​ក​នាំ​នាវាមីយ៉ាន់​ម៉ា​

Myanmar_B

ក្រុង​ឡុង/អុក​ស្វឺត: មេដឹក​នាំ​​ប្រឆាំង​មីយ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ​ស៊ូជី បាន​ប្រកាស​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ កាលពីថ្ងៃ​អង្គារ​ថា លោក​ស្រី​ បាន​ត្រៀម​ខ្លួន​ជា​ស្រេចក្នុង​ការ​កាច់​ចង្កូត​ក្នុង​នាម​ជាមេដឹក​នាំ​​របស់ពល​រដ្ឋ​លោក​ស្រី​ ជា​សញ្ញា​ដ៏​រឹង​មាំ​បំផុត ​​​ដែល​លោក​ស្រី​បាន​មើល​ឃើញ​ខ្លួន​ឯង​ជាអ្នក​​ដែល​អាច​ដឹក​នាំ​ប្រទេស​របស់​លោក​ស្រី​ទៅ​កាន់​លទ្ធិ​ប្រជា ធិបតេយ្យ​ នៅ​ថ្ងៃ​ណា​មួយ។

ក្រុមមេ​ដឹក​នាំ​យោធា​មីយ៉ាន់​ម៉ា​បាន​ដោះ​លែង​កូន​ស្រី​ ​ដែល​បានសិក្សា​នៅ​សាកល​វិទ្យាល័យ​អុក​ស្វឺត​របស់វីរ​បុរស​ឯក​រាជ្យ ​ដែល​ត្រូវគេធ្វើ​ឃាត​របស់​មីយ៉ាន់​ម៉ា​រូប​នេះពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ​ដោយ​ចាប់​ផ្ដើម​បើកសករាជ​នៃ​ក្ដី​សង្ឃឹម​​មួយ​សម្រាប់​ការ​​​ផ្លាស់​ប្ដូរ​ និង​អនុញ្ញាត​ឲ្យ​លោក​ស្រី​ធ្វើ​ដំណើរ​ទៅ​បរ​ទេស​ជា​លើក​ដំបូង​​។

Myanmar_B1

​ដោយ​ត្រូវ​បាន​វិទ្យុ​BBCសួរ​ថា​តើ​លោក​ស្រី​បាន​ត្រៀម​ខ្លួនឬ​នៅ​ក្នុង​ការ​ដឹក​នាំ​ពល​រដ្ឋ​លោក​ស្រី​បើ​មាន​ក្តី​រំពឹង ​នៃការ​បោះ​ឆ្នោត​ជាតិ​​ឆ្នាំ​២០១៥​នោះ​ លោក​ស្រី​បាន​ឆ្កើយ​តប​ថា៖​ «បើ​សិន​ខ្ញុំ​អាច​ដឹក​នាំ​ពួកគេ​ក្នុង​ផ្លូវ​ត្រឹម​ត្រូវ​មែន​នោះ​ ចាស!ខ្ញុំ​​អាច»។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។



This content has been locked. You can no longer post any comments.
Show/hide comments
busy