Headlines:

ទម្លាយ​ទំនាក់​ទំនង ឌុច លីដា និង​ពោះម៉ាយ​ទ្រព្យ​ស្តុកស្តម្ភ

  • Prev
  • 1 of 2
  • Next

ភ្នំពេញៈ ជា​ញឹកញយ​ក្នុង​អំឡុង​ពេល​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​រមែង​សង្កេត​ឃើញ​តារា​សម្តែង និង​ម៉ូដែល ឌុច លីដា តែង​មាន​វត្តមាន​ទៅ​ណា​មក​ណា​ជាមួយ​បុរស​ពោះ​ម៉ាយ​ទ្រព្យ​ស្តុក​ម្នាក់​ ។ ភាព​ស្និទ្ធ​ស្នាល​ប្លែក​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មែន​ក្នុង​ន័យ​ជា​អ្នក​ស្គាល់​គ្នា ឬ​ក៏​មិត្តភក្តិ​ធម្មតា​នោះ​ទេ ពោល​គឺ​​ក្នុង​ន័យ​ស្នេហា​។ ក្រោយ​ព្យាយាម​ទាក់ទង​ជា​ច្រើន​ដង បុរស​ដែល​មាន​មុខ​មាត់​ក្នុង​វិស័យ​ឯក​ជន​ម្នាក់​​នោះ បាន​សម្រេច​លាត​ត្រដាង​ការ​ពិត​ជុំវិញ​ទំនាក់​ទំនង​ដ៏​ស្អិត​ល្មួត​មួយ​នេះ​ ។

ទោះ​បី​ជា​លេច​ខ្លួន​ត្រដែត​ក្នុង​ពិភព​គុន​អ្នក​សិល្បៈ​ក្នុង​រយៈ​ពេល​មួយ​ ដ៏​ខ្លី តែ​កន្លង​មក​ ឌុច លីដា មិន​ដែល​មាន​ពាក្យ​លេច​ឮ​ថា នាង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នឹង​បុរស​ណា​ម្នាក់​ឡើយ​ សូម្បី​តែ​ដើរ​ទៅ​ណា​មក​ណា​ជិត​ដិត​ក៏​គ្មាន​ផង​។ ប៉ុន្តែ​នៅ​ពេល​នេះ ទំនង​ជា​នាង​មាន​គូ​គ្រង​បេះដូង​ហើយ​មើល​ទៅ ព្រោះ​ជា​ញឹកញយ​គេ​រមែង​ឃើញ​នាង​មាន​វត្ត​មាន​ទៅ​ណា​មក​ណា​ជាមួយ​បុរស មាន​ទ្រព្យ​ស្តុក​ស្តម្ភ​ម្នាក់​ ជា​ពិសេស​នៅ​ពេល​ទៅ​ហាត់​កីឡា​ ឬ​ហែល​ទឹក​នៅ​ក្លិប​ភ្នំពេញ​ស្ប៉ត​។

បុរស​រូប​នោះ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​មាន​ឈ្មោះ លីដាវុធ មាន​វ័យ​ជិត​៤០​ឆ្នាំ​ ជា​អ្នក​មាន​ទ្រព្យ​ក្រាស់​ក្រែល និង​ជា​អ្នក​មាន​មុខ​មាត់​ម្នាក់​នៅ​ក្នុង​វិស័យ​ឯកជន​។ ការ​លេច​ធ្លាយ​ចំណង​ទាក់ទង​ស្នេហា​របស់​តារា​សម្តែង និង​ម៉ូដែល​រាង​តូច​ច្រឡឹង​ ឌុច លីដា នៅ​ពេល​នេះ ត្រូវ​បាន​ប្រភព​នៅ​ក្នុង​វិស័យ​សិល្បៈ​បង្ហើប​ឲ្យ​ដឹង​ថា លោក លីដាវុធ មិន​មែន​ជា​កំលោះ​នោះ​ទេ ពោល​គឺ​លោក​ធ្លាប់​មាន​ប្រពន្ធ​កូន​រួច​ទៅ​ហើយ​។ ប៉ុន្តែ​ប្រភព​ដដែល​បាន​បញ្ជាក់​ថា នោះ​មិន​មែន​មាន​ន័យ​ថា ឌុច លីដា កំពុង​លេង​ល្បែង​ស្នេហា​ត្រី​កោណ​ ឬ​ក៏​កញ្ឆក់​ប្តី​គេ​ពី​ទ្រូង​នោះ​ទេ​ និយាយ​រួម​គឺ​នៅ​ពេល​នេះ លោក លីដាវុធ បាន​បញ្ចប់​សម្ព័ន្ធ​ប្តី​ប្រពន្ធ​ជាមួយ​នឹង​ភរិយា​មុន​១០០​ភាគរយ​ហើយ​។

ដើម្បី​លាត​ត្រដាង​ការ​ពិត ភ្នំពេញ​ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់​ទង​ទៅ​លោក លីដាវុធ ជា​ច្រើន​ដង​ ទម្រាំ​តែ​មាន​ការ​បក​ស្រាយ​បំភ្លឺ​ជុំវិញ​ការ​ផ្តើម​ស្នេហ៍​មួយ​នេះ​។

ទោះ​បី​ជា​លោក លីដាវុធ សារ​ភាព​ថា លោក​តែង​មាន​វត្ត​មាន​ជាមួយ​នឹង ឌុច លីដា ជា​ញឹក​ញាប់ ក៏​ប៉ុន្តែ​អ្នក​មាន​ទ្រព្យ​រូប​នេះ​មិន​បាន​ចាត់​ទុក​ថា សម្ព័ន្ធ​ទាក់​ទង​រវាង​លោក​ និង ឌុច លីដា ជា​ការ​បង្កាត់​ភ្លើង​ស្នេហា​នោះ​ទេ ពោល​គឺ​នៅ​ពេល​នេះ​លោក​គ្រាន់​តែ​ចាត់​ទុក​ថា ទំនាក់​ទំនង​នោះ​ជា​ការ​រាប់​អាន​ក្នុង​នាម​ជា​អ្នក​ស្គាល់​គ្នា​តែ ប៉ុណ្ណោះ​។

លោក លីដាវុធ បាន​និយាយ​ថា៖«​តាម​ពិត​ទៅ​ខ្ញុំ និង លីដា បាន​ជួប​គ្នា​ញឹកញាប់​មែន ប៉ុន្តែ​ខ្ញុំ​គិត​ថា នោះ​មិន​មែន​ជា​រឿង​ស្នេហា​អី​នោះ​ទេ ព្រោះ​យើង​គ្រាន់​តែ​រាប់​អាន​គ្នា​ធម្មតាៗ តែ​បើ​បង​ប្អូន​គាត់​គិត​ថា នោះ​ជា​រឿង​ស្នេហា​ក៏​ខ្ញុំ​មិន​ដឹង​ជា​និយាយ​យ៉ាង​ណា​នោះ​ដែរ គឺ​ទុក​ឲ្យ​ពួក​គាត់​គិត​អី​ក៏​គិត​ទៅ​ចុះ​»។

ភាព​ស្និទ្ធស្នាល​ដែល​គេ​តែង​ឃើញ​ច្បាស់​នៅ​ពេល​អ្នក​ទាំង​ពីរ​ទៅ​ហាត់​ កីឡា ឬ​ហែល​ទឹក​ជាមួយ​គ្នា​​នៅ​ភ្នំពេញ​ស្ប៉ត​ក្លិប និង​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​នោះ បាន​ភាព​ស្និទ្ធស្នាល​ដែល​គេ​តែង​ឃើញ​ច្បាស់​នៅ​ពេល​អ្នក​ទាំង​ពីរ​ទៅ​ហាត់​ កីឡា ឬ​ហែល​ទឹក​ជាមួយ​គ្នា​នៅ​ភ្នំពេញ​ស្ប៉ត​ក្លិប​ និង​ទៅ​ណា​មក​ណា​​ជាមួយ​គ្នា​នោះ បាន​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​ ហើយ​គេ​គិត​ថា ទំនាក់​ទំនង​មួយ​នេះ​ប្រហែល​ជា​បាន​កើត​មាន​ឡើង​យូរ​មក​ហើយ ទម្រាំ​តែ​ពួក​គេ​មាន​ភាព​ស្អិត​ល្មួត​បែប​នេះ​។ ប៉ុន្តែ​លោក លីដាវុធ បាន​បញ្ជាក់​ថា លោក និង ឌុច លីដា ស្គាល់​គ្នា​ទើប​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។

ទោះ​បី​ជា​ទើប​តែ​នឹង​ស្គាល់​គ្នា​ថ្មី​ៗ តែ​ភាព​ផ្អែម​ល្ហែម​រវាង​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​កើត​ ឡើង​ដោយ​គ្មាន​ព្រាង​ទុក។ មាន​ការ​លើក​ឡើង​ជា​ច្រើន​ថា ទើប​តែ​ស្គាល់​គ្នា​​សោះ តែ​ភាព​ផ្អែម​ស្អិត​រវាង​ពួក​គេ​ទាំង​ពីរ​ដូច​ស្ករ​តាំង​ម៉ែ​ហើយ​នោះ ចុះ​ទម្រាំ​តែ​បណ្តែត​បណ្តោយ​ពេល​វេលា​ឲ្យ​យូរ​ជាង​នេះ​ទៀត​ តើ​ពួក​គេ​នឹង​ឈាន​ដល់​ដំណាក់​កាល​ណា​? នៅ​ពេល​សួរ​នាំ​ បុរស​ពោះ​ម៉ាយ​រូប​នេះ​បាន​លើក​សរសើរ​ ឌុច លីដា ថា តារា​រូប​នេះ​ជា​មនុស្ស​ល្អ រួស​រាយ​រាក់​ទាក់។ នាង​ជា​តារា​មាន​ទេព​កោសល្យ​ខ្ពស់​ទាំង​ការ​សម្តែង និង​ដើរ​ម៉ូដ​។

លោក លីដាវុធ បាន​និយាយ​ថា៖​«​ខ្ញុំ​ស្គាល់​គាត់​តាម​ការ​សម្តែង គាត់​ជា​អ្នក​សិល្បៈ​មាន​ទេពកោសល្យ​ខ្ពស់​ តែ​បើ​និយាយ​ទៅ ខ្ញុំ​ស្គាល់​គាត់​ដូច​ជា​មិន​យូរ​ប៉ុន្មាន​ទេ»។

ថ្វី​ដ្បិត​តែ​មាន​ការ​អះអាង​ពី​អ្នក​សិល្បៈ​ថា ពួក​គេ​ទាំង​ពីរ​មាន​ទំនាក់​ទំនង​ក្នុង​ផ្លូវ​ស្នេហា​ក្តី តែ​លោក​ លីដាវុធ បាន​បញ្ជាក់​ជា​ថ្មី​ថា៖​«​ថ្វី​ដ្បិត​ខ្ញុំ និង លីដា ស្និទ្ធស្នាល​គ្នា តែ​នោះ​មិន​មែន​ជា​ស្នេហា​ទេ​»។

ទោះ​បីជា​មាន​ការ​អះអាង​បែប​នេះ តែ​ទស្សនិកជន​មិន​ទាន់​ជឿ​លោក លីដាវុធ ១០០​ភាគរយ​នៅ​ឡើយ ដូច្នេះ​ភ្នំពេញ ប៉ុស្តិ៍​ក៏​បាន​ព្យាយាម​ទាក់​ទង​ទៅ​ ឌុច លីដា តែ​នាង​បែរ​ជា​ឲ្យ​បុរស​ម្នាក់​លើក​ទូរស័ព្ទ​ ហើយ​ប្រាប់​ថា នាង​កំពុង​ជាប់​រវល់​៕



This content has been locked. You can no longer post any comments.
Show/hide comments
busy