សមាគមកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានសម្តែងនូវការ «ខកចិត្ត និងភ្ញាក់ផ្អើល» ចំពោះការចេញសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលកីឡា (CAS) ដើម្បីបញ្ជាក់ថា ក្លិប Bursaspor របស់តួកគី នឹងមានសិទ្ធិចូលរួមការប្រកួតក្របខ័ណ្ឌ Europa League នៅរដូវកាលក្រោយ។ UEFA ធ្លាប់បានធ្វើការព្យួរក្លិបម្ចាស់ជើងឯករបស់តួកគីឆ្នាំ២០១០មួយ នេះពីការប្រកួតក្នុងក្របខ័ណ្ឌអឺរ៉ុបសម្រាប់រយៈពេល១ឆ្នាំពី បទមិនអាចបង់សងនូវតម្លៃខ្លួនដ៏ច្រើនមួយនៃការផ្ទេរកីឡាករកាល ពីឆ្នាំ២០០៧។ កាលពីថ្ងៃសុក្រ CAS បានចេញសេចក្តីប្រកាសថា Bursaspor ត្រូវបានដកចេញពីការប្រកួតរបស់ក្លិបស្ថិតក្នុង UEFA សម្រាប់រយៈពេល៤ឆ្នាំ ប៉ុន្តែការដកសិទ្ធិនោះ ត្រូវបានព្យួរសម្រាប់អំឡុងពេលនៃការសាកល្បងរយៈពេល៣ឆ្នាំ។ CAS បានបង្កើនទៅលើការពិន័យជាទឹកប្រាក់ដែលត្រូវដាក់ដោយ UEFA ទៅលើ Bursaspor ពី៥០.០០០អឺរ៉ូ ទៅ ២៥០.០០០អឺរ៉ូ៕ IS
ភ្នំពេញ ប៉ុស្តិ៍

