Headlines:

អេស្ប៉ាញ​ទម្លាក់​បារាំង​ដើម្បី​ឈាន​ទៅ​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ

  • Prev
  • 1 of 2
  • Next

ក្រុង​គៀវ: ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​អេស្ប៉ាញ​ បាន​ឈាន​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១២ ក្រោយ​ខ្សែ​បម្រើ Xabi Alonso បាន​ស៊ុត​បាល់​បញ្ចូលទី​ចំនួន​ពីរ​គ្រាប់​លើ​ក្រុម​ជម្រើស​ជាតិ​បារាំង​កាល ​ពី​រាត្រី​ថ្ងៃ​សៅរ៍ នាការ​បង្ហាញ​ខ្លួន​ជា​លើក​ទី​១០០ របស់​គេ​។

ជា​មួយ​គ្នា​នេះ​កីឡាករ Cristiano Ronaldo និង Nani របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ នឹង​ធ្វើ​ឲ្យ​អេស្ប៉ាញ​ធ្វើ​ការ​ពិចារណា​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ជាង​អ្វី ​ដែល​ពួក​គេ​បាន​ធ្វើ​ជាមួយ​បារាំង​នៅ​ក្នុង​ការ​ប្រកួត​មួយ​ដែល​បាន​ បង្កើត​នូវ​ភាព​រន្ធត់ ឬ​ក៏​រំភើប​តិច​តួច​ប៉ុណ្ណោះ បើ​ទោះ​បី​ស្ថិត​ក្នុង​ចំណោម​ក្រុម​ខ្លាំង​ទាំង​ពីរ​នៃ​កីឡា​បាល់​ទាត់​ ប្រចាំ​ទ្វីប​អឺរ៉ុប​ក៏​ដោយ​។

អេស្ប៉ាញ​ នឹង​ប្រកួត​ម្តង​ទៀត​ដោយ​គ្មាន​ខ្សែ​ប្រយុទ្ធ​ច្បាស់​លាស់​ម្នាក់ ខណៈ​ខ្សែ​ប្រយុទ្ធ Fernando Torres បាន​លេង​ជា​កីឡាករ​បម្រុង ហើយ​បច្ចេកទេស «បញ្ជូន​បាល់​ខ្លី​ៗ» ដោយ​ការ​អត់​ធ្មត់​របស់​ពួក​គេ​នៅ​ពេល​នោះ បាន​ធ្វើ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​ទទួល​បាន​នូវ​ផល​វិជ្ជមាន​តិច​ តួច​ប៉ុណ្ណោះ ក្នុង​ការ​បំបែក​តំបន់​ការពារ​របស់​ពួក​គេ។

បន្ថែម​ពី​នេះ​ទៅ​ទៀត អ្នក​ចាំទី Iker Casillas របស់​អេស្ប៉ាញ បាន​ធ្វើ​ការ​ព្យាយាម​ត្រឹម​តែ​១​លើក​ប៉ុណ្ណោះ​ដើម្បី​សង្គ្រោះ​គ្រាប់​ បាល់​ស៊ុត​សំដៅ​ទី ខណៈ​ដែល​ក្រុម​ម្ចាស់​ជើង​ឯក​ពិភព​លោក​មួយ​នេះ បាន​ឆ្លង​ផុត​វគ្គ​ខ្វែង​នៅ​វគ្គ​មួយ​ភាគ​បួន​ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី​៨ ​ជាប់​ៗ​គ្នា​ក្នុង​យុទ្ធនាការ​ដ៏​សំខាន់​មួយ ​ដោយ​គ្មាន​ការ​បណ្តោយ​ឲ្យ​មាន​គ្រាប់​បាល់​បញ្ចូលទី​របស់​ខ្លួន​ណា​មួយ ឡើយ។

លោក Laurent Blanc គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​បារាំង បាន​និយាយ​ថា៖ «វា​ពិត​ជា​មាន​ការ​លំបាក​ណាស់​ក្នុង​ការ​បង្កើត​ការ​គ្រោះថ្នាក់​សម្រាប់​ ពួក​គេ ដោយ​ពួក​គេ​គឺជា​ក្រុម​ពិបាក​ក្នុង​ការ​ផ្តួល ហើយ​អ្នក​ពិត​ជា​មាន​ឱកាស​តិចតួច​ប៉ុណ្ណោះ​ នៅ​ពេល​អ្នក​មាន​ឱកាស​គ្រប់​គ្រង​បាល់​ត្រឹម​តែ​៣០​ទៅ​៣៥​ភាគរយ​»។

ការ​ទទួល​ជ័យជម្នះ​នេះ គឺជា​លើក​ទី​មួយ​ហើយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​នៅ​ក្នុង​ការ​ ប្រកួត​ដ៏​សំខាន់​មួយ​នៅ​ពេល​ពួក​គេ​បាន​ជួប​ជា​មួយ​ក្រុម​បារាំង​ក្នុង​ ចំណោម​ការ​ជួប​គ្នា​ចំនួន​៧​លើក និង​ព្រម​ទាំង​បាន​ធ្វើ​ការ​សង​សឹក​ចំពោះ​ការ​បរា​ជ័យ​របស់​ពួក​គេ​នៅ​ក្នុង ​ជុំ​ទី​២​នៃ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០០៦​។

Alonso បាន​ជួយ​ឲ្យ​អេស្ប៉ាញ​ធ្វើ​ការ​នាំ​មុខ​មុន​នៅ​ក្នុង​នាទី ទី​១៩​ជា​មួយ​នឹង​ការ​តែត​បាល់ប​ញ្ចូលទី​យ៉ាង​ខ្លាំង និង​បាន​បំពេញ​នូវ​ជ័យជម្នះ​យ៉ាង​ពិត​ប្រាកដ​សម្រាប់​ក្រុម​ដោយ​ការ ស៊ុត​បាល់​ប៉េណាល់ទី​ក្នុង​នាទី​បន្ថែម​។

នៅ​ក្នុង​ចន្លោះ​ការ​ប្រកួត​ទាំង​ពីរ​តង់ ក្រុម​ម្ចាស់​ជើង​ឯក​ពិភពលោក​មួយ​នេះ បាន​ធ្វើ​ការ​គ្រប់​គ្រង​បាល់​យ៉ាង​ច្រើន និង​ជារឿយ​ៗ​ ពួក​គេ​ធ្វើ​ឲ្យ​ក្រុម​បារាំង​មាន​ការ​វាយ​បក​វិញ​តិច​តួច​ប៉ុណ្ណោះ​។

លោក Vicente Del Bosque គ្រូ​បង្វឹក​របស់​ក្រុម​អេស៉្បាញ បាន​មាន​ប្រសាសន៍​ថា៖ «យើង​បាន​គ្រប់គ្រង​ការ​ប្រកួត​យ៉ាង​ល្អ​តាំង​ពី​ចាប់​ផ្តើម​ប្រកួត​រហូត បញ្ចប់ ហើយ Iker កម្រ​នឹង​មាន​គ្រាប់​បាល់​ដើម្បី​សង្គ្រោះ​ឡើយ​។ រឿង​ដ៏​សំខាន់​បំផុត​នៅ​ពេល​នេះ គឺថា យើង​ត្រូវ​ប្រមូល​អារម្មណ៍​ឡើង​វិញ​សម្រាប់​ការ​ប្រកួត​បន្ទាប់​ទៀត​»។

បារាំង បាន​ធ្វើ​ការ​បង្ហាញ​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​នេះ បន្ទាប់​ពី​ពួក​គេ​បាន​ដោះស្រាយ​រួច​ជា​ស្រេច​ជាមួយ​នឹង​ជម្លោះ​ផ្ទៃ​ ក្នុង​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​បែក​បាក់​ក្នុង​យុទ្ធនាការ World Cup ឆ្នាំ​២០១០ ប៉ុន្តែ​ពួក​គេ​បាន​ចាក​ចេញ​ជាមួយ​នឹង​ជ័យជម្នះ​ត្រឹម​តែ​១​លើក​ប៉ុណ្ណោះ​ លើ​ក្រុម​អ៊ុយក្រែន ហើយ​ពួក​គេ​បាន​ធ្លាក់​ចេញ​ដោយ​សារ​តែ​​ការ​ខ្វះ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដ៏ ​ខ្លាំង​ក្លា​របស់​ខ្លួន។

បច្ចុប្បន្ន​ ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ នឹង​ត្រូវ​សម្លឹង​ឆ្ពោះ​ទៅ​មុខ​នៅ​ក្នុង​ប្រកួត​រវាង​ក្រុម​ស្ថិត​ក្នុង​ តំបន់​អ៊ីប៊ើរី​ដូច​គ្នា​ថ្ងៃ​ពុធ​ក្នុង​ទីក្រុង Donetsk ដែល​ជា​កន្លែង​អ្នក​គាំទ្រ​យ៉ាង​ហោច​ណាស់​អាច​រំពឹង​ទុក​ថា បច្ចេក​ទេស​នៃ​ការ​វាយ​សម្រុក​របស់​ក្រុម​ព័រទុយហ្គាល់​នឹង​ផ្តល់​ឲ្យ​ពួក ​គេ​នូវ​ភាព​រំភើប​ផ្សេង​ៗ​។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​រង​នូវ​ការ​ខក​ចិត្ត​ជាមួយ​នឹង​ព័ត៌មាន​ថា ខ្សែ​ប្រយុទ្ធ Helder Postiga របស់​ពួក​គេ នឹង​អវត្តមាន​នៅ​ក្នុង​ការ​ប្រកួត​ដែល​នៅ​សល់​នៃ​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០១២ ដោយ​សារ​តែ​បញ្ហា​របួស​ភ្លៅ​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​ការ ​ទទួល​ជ័យជម្នះ​វគ្គ​១​ភាគ​៤​លើ​ក្រុម​សាធារណរដ្ឋ​ឆែក​កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍​។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​នៃ​គេហទំព័រ​របស់​ប៉ូឡូញ Sport.pl ដែល​បាន​ធ្វើ​ការ​បញ្ជាក់​ទៅ​លើ​លទ្ធផល​ផ្សេង​ៗ​នៃ​ការ​ត្រួត​ពិនិត្យ​ដោយ​ ម៉ាស៊ីន​ស្កែន​នៅ​ក្នុង​ជំ​រំរបស់​ក្រុម​ភាគ​ខាង​លិច​ប្រទេស​ប៉ូឡូញ​។

Postiga ដែល​ជា​ខ្សែ​ប្រយុទ្ធ​កណ្តាល​ជម្រើស​ទី​១​របស់​ព័រទុយហ្គាល់​នោះ ត្រូវ​បាន​ប្តូរ​ចេញ​ក្រោយ​ពី​បាន​ដួល​នៅ​ជិត​បញ្ចប់​តង់​ទី​១ នៅ​ពេល​ប្រកួត​ជា​មួយ​នឹង​ឆែក​នៅ​ក្នុង​ទីក្រុង​វ៉ាសូវី​​។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ខ្សែ​ការពារ Ricardo Costa បាន​និយាយ​ប្រាប់​សន្និ​សីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​ថា ក្រុម​ជើង​ឯក​រង​ឆ្នាំ​២០០៤​មួយ​នេះ ជឿ​ជាក់​ថា ពួក​គេ​អាច​មាន​លទ្ធភាព​ផ្តួល​ក្រុម​អាល្លឺម៉ង់ ប្រសិន​បើ​ក្រុម​ទាំង​ពីរ​ជួប​គ្នា​នៅ​ក្នុង Euro ឆ្នាំ​២០១២ វគ្គ​ផ្តាច់​ព្រ័ត្រ​។

សូម​បញ្ជាក់​ថា ព័រទុយហ្គាល់ បាន​ស៊ុត​បាល់​ប៉ះ​នឹង​បង្គោល​ទី​ចំនួន​ពីរ​លើក​នៅ​ក្នុង​តង់​ទី​២ ក្នុង​ពេល​ពួក​គេ​រង​បរា​ជ័យ ១-០ ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​ពូល​ក្រោម​ស្នា​ដៃ​ក្រុម​អាល្លឺម៉ង់​។

ការ​ទទួល​ជ័យជម្នះ​យ៉ាង​កក់​ក្តៅ​ក្នុង​លទ្ធផល ៤-២ លើ​ក្រុម​ជម្រើស​ជាតិ​ក្រិក​កាល​ពី​ថ្ងៃ​សុក្រ បាន​ធ្វើ​ឲ្យ​ក្រុម​របស់​លោក Joachim Loew ស្ថិត​ក្នុង​ទីតាំង​យ៉ាង​មាន​លំ​នឹង​ក្នុង​នាម​ជា​ក្រុម​មាន​ក្តី​សង្ឃឹម​ ច្រើន​ក្នុង​ឈ្នះ​ពាន ​រួម​ជា​មួយ​នឹង​ក្រុម​ការ​ពារ​តំណែង​ជើង​ឯក​អេស្ប៉ាញ​។


Nasri ប្រើ​ពាក្យ​សម្តី​គ្រោត​គ្រាត​ទៅ​កាន់​អ្នក​យក​ព័ត៌មាន

ខ្សែ​បម្រើ​នៃ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង Samir Nasri ដែល​បាន​ប្តូរ​ឲ្យ​ចូល​លេង​ក្នុង​តង់​ទី២​នោះ បាន​ទាក់​ទិន​នៅ​ក្នុង​ជម្លោះ​មួយ​ជា​មួយ​នឹង​អ្នក​សារ​ព័ត៌មាន​បារាំង​ ម្នាក់ ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​។

នៅ​ពេល​ត្រូវ​បាន​ចោទ​សួរ​ដោយ​អ្នក​យក​សារ​ព័ត៌មាន​ម្នាក់​សម្រាប់​ការ​ចេញ ​មតិ​មួយ រូប​គេ​បាន​ឆ្លើយ​ថា៖ «អ្នក​កំពុង​តែ​សម្លឹង​រក​លាមក ហើយ​អ្នក​កំពុង​តែ​សម្លឹង​រក​បញ្ហា​»។

អ្នក​សារ​ព័ត៌មាន​រូប​នោះ​បាន​តប​វិញ​ថា៖ «ទទួល​ការ​បរាជ័យ»។

បន្ទាប់​មក Nasri បាន​ងាក​ត្រឡប់​ក្រោយ​វិញ ហើយ​បាន​ប្រើ​ពាក្យ​សម្តី «អសុរោះ​» បន្ទាប់​ពី​បាន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង និង​ព្រម​ទាំង​បាន​ហៅ​អ្នក​យក​ព័ត៌​មាន​នោះ​ដើម្បី​ធ្វើ​ការ​ពិភាក្សា​មួយ​ ជាមួយ​រូប​គេ​មួយ​ទល់​នឹង​មួយ​ទៀត​ផង​៕ IS



This content has been locked. You can no longer post any comments.
Show/hide comments
busy