ក្រសួង​មហា​ផ្ទៃ​​កំពុង​​ធ្វើ​ការ​ស៊ើប​អង្កេត​​​ចាប់​ខ្លួន​ជន​ល្មើស​ ​មិន​ស្គាល់​មុខ​​ដែល​បាន​យក​ស្ព្រៃ​ទៅ​បាញ់​និង​ផ្តួល​រលំ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​អស់​ចំនួន​ ១៦ សា្លក​​​ក្នុង​ខេត្ត​​​​ព្រៃ​វែង​និង​​​ស្វាយ​រៀង​ កាល​ពី​យប់​ថ្ងៃ​ទី​ ១៨ ខែ​មិថុនា​។ គណបក្ស​​ធ្វើ​សន្និសីទ​កាសែត ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។

Headlines:

ផល សោភ័ណ្ឌ បន្ត​ទទួល​ជ័យជម្នះ​លើ រឿម វណ្ណៈ

120625_25c
ជំនួប​ដ៏​តឹង​តែង​រវាង ផល សោ​ភ័ណ្ឌ និង​រឿម​ វណ្ណៈ។ យឺន ពន្លក

ភ្នំពេញ: អតីតអ្នក​ប្រដាល់​សាកល​ជម្រើស​ជាតិ​ ផល ​សោភ័ណ្ឌ ដែល​ប្តូរ​មក​ប្រកួត​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​វិញ​ បាន​ធ្វើ​ឲ្យ​ជើង​ខ្លាំង​មួយ​ចំនួន ​បាន​ចាញ់​ក្រោម​កណ្តាប់​ដៃ​ និង​ជង្គង់​របស់​គេ​យ៉ាង​ច្រើន​ ទោះបីជា​គេ​មាន​បទពិសោធ​នៅ​ខ្ចី​ក៏​ដោយ​។

មួយ​រយៈ​ចុង​ក្រោយ​នេះ​ ផល​សោភ័ណ្ឌ ហាក់​បី​ដូច​ជា​តារា​ឆ្នើម​មួយ​រូប​ដែល​ត្រូវ​បាន​ទូរទស្សន៍​ផ្តល់​ឱកាស​ ឲ្យ​ប្រកួត​ជា​ញឹកញាប់​ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​គេ​​បាន​យក​ឈ្នះ​កីឡាករ​ជើង​ចាស់​ខ្លាំងៗ​មួយ​ចំនួន​ទៀត​ផង​។​

កំពូល​អ្នក​ប្រយុទ្ធ សុខ​ សុវណ្ណ​ វៀត ប៊ុនឌឿន​ ស៊ី​ថា​ សារ៉ាន់​ ពុទ្ធហ៊ុច ឈាន ហុង​ និង​ទេស ​សំខាន់​ ជា​ដើម​សុទ្ធ​តែ​ចាញ់​រូប​គេ​ទាំង​អស់​ ដោយ​អ្នក​ខ្លះ​ចាញ់​រហូត​ដល​ពីរ​ដង​ឯណោះ​។​

នៅ​ក្នុង​ការ​ប្រកួត​កម្រិត​គូ​ឯក​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ទូរទស្សន៍​បាយ័ន​ សោភ័ណ្ឌ​ បាន​បន្ត​យក​ឈ្នះ​កីឡាករ​លំដាប់​ខ្លាំង​មួយ​ទៀត​គឺ ​រឿម ​វណ្ណៈ ​មក​ពី​ក្លិប​ប្រដាល់​អប្សរាគុន​ខ្មែរ​នៅ​ក្នុង​ការ​ប្រកួត​យ៉ាង​អស្ចារ្យ និង​ជក់​ចិត្ត​ពី​អ្នក​ទស្សនា​។​

ទោះ​បី​ សោភ័ណ្ឌ ទទួល​រង​នូវ​ការ​បែក​ឈាម​ខ្លះៗ​ ក៏​ដោយ ប៉ុន្តែ​នៅ​ទី​បញ្ចប់​គេ​ទទួល​បាន​ជ័យ​ជម្នះ​ដោយ​ពិន្ទុ​យ៉ាង​ត្រចះ​ត្រចង់ ​។​


ស្ថានភាព​នៃ​ការ​ប្រកួត​

ចាប់​ផ្តើមពី​ទឹក​ទី១ ​រហូត​ដល់​បញ្ចប់​ស្នូរ​ជួង​នៅ​ទឹក​ទី២ ​ផល​សោភ័ណ្ឌ វាយ​ចេញ​បាន​ច្រើន​និង​គ្រប់គ្រង​ស្ថានភាព​ ព្រម​ទាំង​មាន​ពិន្ទុ​នាំ​មុខ​ខណៈ​ដែល រឿម វណ្ណៈ ​បាន​ទប់​ទល់​ និង​វាយ​ចេញ​តិច​តួច​ជាង។​

ចូល​ដល់​ទឹក​ទី៣​ សោភ័ណ្ឌ​ នៅ​តែ​បន្ថែម​ល្បឿន​ចូល​វាយ​សម្រុក​កាន់​តែ​ខ្លាំង​ដោយ​ប្រើ​កណ្តាប់​ដៃ​ និង​ការ​ទាត់​ចេញ​ចូល​ពោះ​ទឹក​ដៃ​គូ​កាន់​តែ​ច្រើន​ប៉ុន្តែ​បាន​ត្រឹម​ពាក់ កណ្តាល​ទឹក​ទី៣​កែង​ស្តាំ​របស់ វណ្ណៈ​បាន​ចូល​ចំ​សៀត​ផ្កា​របស់ ​សោភ័ណ្ឌ យ៉ាង​ដំណំ​ដែល​បណ្តាល​ឲ្យ​បែក​ឈាម ហើយ​លោក​អាជ្ញា​កណ្តាល​ ជ័យ​ ប៊ុនឈឿ​ បាន​រាប់​ សោភ័ណ្ឌ​ ដល់​ចំនួន​៨​ទើប​បន្ត​ការ​ប្រកួត​។

ក្រោយ​ពេល​បែក​ឈាម​ដោយ​សារ​កែង សោភ័ណ្ឌ​ នៅ​តែ​មាន​ភាព​រឹងមាំ​ និង​មាន​ទឹក​ចិត្ត​ប្រ​កួត​ដូច​ជា​ ខ្លា​រង​របួស​អ៊ីចឹង​ដែរ គេ​បន្ថែម​ការ​វាយ​លុក​ទ្វេ​ឡើង​ដើម្បី​ដណ្តើម​ពិន្ទុ​មក​វិញ​ដែល​ខ្លួន បាន​បាត់​បង់​ខ្លះ​នៅ​ទឹក​ទី៣​ដែល​អាជ្ញា​កណ្តាល​រាប់​នោះ​។

នៅ​ទឹក​ទី​៤ និង​ទី៥ ការ​វាយ​ចេញ​របស់​ សោភ័ណ្ឌ​ ច្រើន​ចំ​គោល​ដៅ ​ទោះ​បី​កម្លាំង​របស់​គេ​បាន​ថយ​ចុះ​ក៏​ដោយ​។

ចប់​ការ​ប្រកួត គណៈកម្មការ​បាន​ប្រកាស​ឲ្យ ​សោភ័ណ្ឌ ឈ្នះ​ដោយ​ផ្ទុយ​ពី​ឈ្មួញ​ប្រដាល់​ដែល​ប្រកាស​ប្រាប់​គ្នី​គ្នា ថា​រឿម វណ្ណៈ​ជា​អ្នក​ឈ្នះ​៕



This content has been locked. You can no longer post any comments.
Show/hide comments
busy