Headlines:

ប្រទេស​ថៃ ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ក្រោម​សម្ពាធ​អាមេរិក

120625_17c
ស្ត្រី​ម្នាក់ ដើរ​កាត់​ពី​មុខ​ផ្ទាំង​ផ្សព្វ​ផ្សាយ​ប្រឆាំង​ការ​ជួញ​ដូ​រ​មនុស្ស​នៅ​បាងកក។ Reuters

ក្រុង​បាងកក: រដ្ឋាភិបាល​ថៃ​បាន​សន្យា​បង្ក្រាប​លើ​ការ​ជួញ​ដូរ​មនុស្ស​ បន្ទាប់​ពី​ក្រសួង​ការ​បរទេស​អាមេរិក​ បាន​រិះគន់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ពី​បទ​មាន​ទង្វើ​បន្តិ​ចបន្តួច​ដើម្បី​​ដោះ​ស្រាយ​បញ្ហា​នេះ នៅ​ក្នុង​របាយ​ការណ៍​ថ្មី​បំផុត​របស់​ខ្លួន​ស្ដីពី​ការ​ជួញ​ដូរ​មនុស្ស​ ទូទាំង​ពិភព​លោក​។

សម្ព័ន្ធ​ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា កម្មករ​អន្តោ​ប្រវេសន៍​ជា​ច្រើន​ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​ជិត​ខាង​ មីយ៉ាន់​ម៉ា​ បាន​ចូល​មក​ធ្វើ​ការ ក្នុង​រោង​ចក្រ​ថៃ​ ជា​ទី​ដែល​ពួក​គេ​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ ក្រោម​លក្ខខណ្ឌ​ គួរ​ឲ្យ​រន្ធត់​ និង​រង​នូវ​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​។ ពួក​គេ​ភាគ​ច្រើន​ជា​ជន​រងគ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​មនុស្ស​។

ពួក​គេ​ខ្លះ​ ជា​ជន​រងគ្រោះ​នៃ​ការ​ជាប់​បំណុល មាន​ន័យ​ថា ពួក​គេ​ត្រូវ​បាន​គេ​ទិញ ហើយ​លក់​ និង​បង្ខំ​ឲ្យ​ធ្វើ​ការ​ដើម្បី​បង់​ថ្លៃ​ឈ្នួល​ប៉ូលិស​ និង​ បំណុល​ទៅ​ឲ្យ​ក្រុមហ៊ុន​ដែល​ជួញ​ដូរ​ពួក​គេ។

អ្នក​កាសែត​រ៉យទ័រ​បាន​ចុះ​ទៅ​ដល់​ខេត្ត កញ្ចនា​បុរី ភាគ​ខាង​លិច​ថៃ​ ជា​ទី​ដែល​លោក​បាន​ជួប​កម្មករ ម្នាក់​ដែល​បាន​រត់​ចេញ​ពីរោង​ចក្រ​កែច្នៃ​ផ្លែ​ឈើ​មួយ។

មាន​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​មនុស្ស​ជា​ច្រើន​នៅ​រោងចក្រ​វីតា​ដែល​ មាន​អតិថិជន​ល្បី​ឈ្មោះ​ គឺ​ក្រុមហ៊ុន​លក់​រាយ​អាមេរិក​ឈ្មោះ វ៉ាល់ម៉ាត។

ថៃ​ស្ទើរ​តែ​អាច​តោង​ជាប់​តំណែង ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​ឃ្លាំ​មើល​Tier 2នៃ​របាយការណ៍​ឆ្នាំ​២០១២​របស់​ក្រសួង​ការ​បរទេស​អាមេរិក​។ បើ​សិន​វា​ធ្លាក់​ចុះ​ថែម​ទៀត​មក​នៅ​ក្រោម​នៃ​បញ្ជី Tier 3 ប្រទេស​នេះ​អាច​ប្រឈម​នឹង​បញ្ហា​ទណ្ឌកម្ម​មួយ​ចំនួន​ពី​អាមេរិក។

ប៉ុន្តែ​នៅ​ក្នុង​ប្រព័ន្ធ​Tier 3 នេះ កម្រិត​ឃ្លាំ​មើល​Tier 2 នៅ​តែ​ជា​អត្រា​ដ៏​អាក្រក់ ហើយ​ពេល​នេះ ថៃ​ជាប់​ចំណាត់​ថ្នាក់​នេះ​សម្រាប់​បី​ឆ្នាំ​ជា​បន្ត​បន្ទាប់​៕ PN



This content has been locked. You can no longer post any comments.
Show/hide comments
busy