ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

គ្មាន​សង្ឃឹម សម្រាប់​អ្នក​នៅ​រស់ ក្នុង​ការ​លិច​ទូក

120625_17b
សាឡង់​ ដឹក​អ្នក​ដំណើរ​ត្រូវ​បា​ន​សង្គ្រោះនៅ​ក្បែរ​កោះគ្រិស្ត​ស្មាស់។ Reuters

កោះគ្រីស្មាស់ៈ ភារ​កិច្ច​ដ៏ក្រៀមក្រំ​ក្នុង​ការ​ស្វែងរក​សាកសព​រហូត​ដល់​៩០​នាក់​ នៅ​ក្នុង​សោកនាដកម្ម​ទូក​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន នៅ​តែ​បន្ត​ ប៉ុន្តែ​ក្ដី​សង្ឃឹម​ថា​នឹង​ បាន​ជួប​អ្នក​នៅ​រស់ ស្ទើរ​តែ​ពុំ​មាន​ នោះ​ទេ​នៅ​ថ្ងៃ​ទី​បី​នេះ។

សាកសព​មនុស្ស​១៧​នាក់ ត្រូវ​បាន​គេ​រក​ឃើញ ប៉ុន្តែ​កាល​ពីថ្ងៃ​អាទិត្យ ខណៈ​ក្រុម​អ្នក​រុក​រក​ បាន​បោះ​បង់​ចោល​ក្តី​សង្ឃឹម​ក្នុងការ ស្វែង​រកអ្នក​នៅ​រស់​នោះ​ប្រតិបត្តិ ការ​ជួយ​សង្គ្រោះ ​បាន​ប្តូរ​ទៅ​ជា​ការ​ស្វែងរក​សាកសព​ទៅ​វិញ​។

ក្រុម​អ្នក​ជួយ​សង្គ្រោះ បាន​រក​ឃើញ​អ្នក​នៅ​រស់​១១០​នាក់​ដែល​បាន​ជិះ​នៅ​លើ​នាវា​មួយ​ដែល​បាន ក្រឡាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ចន្លោះ​កោះ​គ្រីសស្មាស់ និង​ច្រក​សមុទ្រ​ស៊ុនដា​ ឥណ្ឌូនេស៊ី​។

ស្រ្តី​អ្នក​នាំ​ពាក្យ​ការ​ពារ​ព្រំដែន​ម្នាក់ បាន​និយាយ​ថា ក្នុង​ចំណោម​អ្នក​ដែល​នៅរស់​មាន ក្មេង​​ប្រុស​៩​នាក់ ក្នុង​នោះ​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ប៉ុន្មាន​ម៉ោង​ដំបូង​ នៃ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​។

អាជ្ញាធរ​សុវត្ថិភាព​ផ្លូវ​ទឹក​អូស្រ្តា លី (ASMA) បាន​អះអាង​កាល​ពី​ថ្ងៃ​សៅរ៍​ថា ពុំមាន​អ្នក​នៅ​រស់​ក្នុង​រង្វង់​នៃ​តំបន់​រុក​រក​ដ៏​ធំ​នោះ​ទេ​។

ស្រ្តី​អ្នក​នាំ​ពាក្យ​កា​រពារ​ព្រំដែន​ បាន​ថ្លែង​ថា​៖ «ពេល​ព្រះ​អាទិត្យ​រះ ពួក​គេ នឹង​បន្ត​ការ​រុក​រក​​ជា​ថ្មី​»។

អ្នក​ស្រី បាន​បញ្ជាក់​ថា ពេល​នេះ​ អ្នក​នៅ​រស់​ទាំង​១១០​នាក់ ​ស្ថិត​នៅ​លើ​កោះ​គ្រីស្មាស់​។

AMSA និយាយ​ថា មាន​មនុស្ស​ជាង​២០០​នាក់​នៅ​លើ​ទូក​នេះ ​នៅ​ពេល​វា បាន​ចាក​ចេញ​ពី​ឥណ្ឌូនេ ស៊ី ប៉ុន្តែ​តួលេខ​ពិត​ប្រាកដ គេ​មិន​អាច​ដឹង​បាន​ទេ​។

មូល​ហេតុ​នៃ​ការ​ក្រឡាប់​ទូក​នេះ គេ​នៅ​តែ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ទេ​។

កិច្ច​ប្រឹងប្រែង​រុក​រក និង​សង្គ្រោះ មាន​ការ​ចូល​រួម​ពី​កងទ័ព​ជើង​ទឹក និង​នាវា​ពាណិជ្ជកម្ម​ជា​ច្រើន​គ្រឿង កងទ័ព​អាកាសចរណ៍​ភូមិន្ទ​អូស្ត្រាលី យន្ត​ហោះ​ស៊ីវិល និង​ក្រុម​យន្តហោះ​គយ។

ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា គេ ទំនង​ជា មិន​អាច​រក​ឃើញ​អ្នក​ដែល​នៅ​រស់​ទៀត​ទេ។

រដ្ឋ​មន្រ្តី​ដឹក​ជញ្ជូន លោក អាន ថូនី អាល់បានីស បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌​មាន​អំពី​ការ​វិវត្ត​ថ្មី​បំផុត នៅ​ក្រុង​ស៊ីដនី​កាល​ពី​រាត្រី ថ្ងៃ​សៅរ៍​៕ NR



This content has been locked. You can no longer post any comments.
Show/hide comments
busy