Headlines:

ឥណ្ឌាគ្រោង​ចាត់​វិធានការ​ប្រឆាំង​ការ​ធ្លាក់​ថ្លៃ​នៃ​រូបិយប័ណ្ណ​របស់​ខ្លួន

ក្រុង​កុលកាតាៈ ប្រទេស​ឥណ្ឌា​នឹង​ដាក់​ចេញ​ពី​វិធានការ​ដើម្បី​បង្កើន​តម្លៃ​ប្រាក់​រូបពី បន្ទាប់​ពីការ​ធ្លាក់​ថ្លៃ​របស់​រូបិយប័ណ្ណ​នេះ ដល់​កម្រិត​ទាប​បំផុត​ធៀប​នឹង​ប្រាក់​ដុល្លារ បាន​គំរាម​កំហែង​ធ្វើ​ឲ្យ​សម្ពាធ​ថ្លៃ​កើន​ឡើង​កាន់​តែ​ខ្លាំង និង​បង្កើន​ចំណាយ​របស់​បណ្តា​ក្រុមហ៊ុន​នានា ក្នុង​ការ​ទូទាត់​បំណុល​បរទេស។

លោក Pranab Mukherjee រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ឥណ្ឌា​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ ​ទីក្រុង​ Kolkata ​កាល​ពីថ្ងៃ​សៅរ៍​ថា រដ្ឋាភិបាល និង​ធនាគារ​កណ្តាល នឹង​ដាក់​ចេញ​វិធានការ​បង្កើត​តម្លៃ​ប្រាក់​រូបពី​នៅ​ថ្ងៃ​នេះ។ ប្រាក់​រូបពី​ ដែល​ធ្លាក់​ថ្លៃ​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​រូបិយប័ណ្ណ​នៅ​អាស៊ី​ក្នុង​រយៈ​ ពេល ​១២​ខែ​ចុង​ក្រោយ​នេះ បាន​ធ្លាក់​ថ្លៃ ២១​ភាគរយ។ ប្រាក់​រូប​ពី​បាន​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​អត្រា​អតិផរណា ដែល​កាល​ពី​សប្តាហ៍​មុន ធនាគារ​កណ្តាល​យល់​ថា រូបិយ​ប័ណ្ណ​នេះ មាន​តម្លៃ​ខ្ពស់​ពេក​ដែល​អាច​ឲ្យ​មាន​ការ​ទម្លាក់​អត្រា​ការ​ប្រាក់។ លោក Chakravarthy Rangarajan អ្នក​ផ្តល់​ប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ ឥណា្ឌ បាន​ឲ្យ​ដឹង​កាល​ពី​ខែ​មុន​នេះ​ថា មាន​មធ្យោបាយ​មួយ នោះ​គឺ​កម្ម​វិធី​ប្រាក់​បញ្ញើ ដើម្បី​ទាក់​ទាញ​រូបិយប័ណ្ណ​បរទេស​ពី​ប្រជាពលរដ្ឋ​ឥណ្ឌា​ដែល​រស់​នៅ​ក្រៅ​ ប្រទេស​។

លោក Dharmakirti Joshi ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន Crisil Ltd បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​មួយ​ថា​៖​ «ស្ថានភាព​នេះ គឺ​ជា​ស្ថានភាព​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​។ យើង​ត្រូវ​បង្កើន​ការ​ផ្គត់ផ្គង់​ប្រាក់​ដុល្លារ»៕ BP



This content has been locked. You can no longer post any comments.
Show/hide comments
busy