មជ្ឈមណ្ឌល សាលា​បាត់​ទាត់​ជាតិ​ទីមួយ ស្ថិត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ការ​លើក​កម្ពស់​វិស័យ​បាត់​ទាត់​កម្ពុជា បែប​វិទ្យា​សាស្ត្រ និង​បណ្តុះ​បណ្តាល​សមត្ថភាព​យុវជន​ដែល​ស្នេហា​កីឡា​បាល់​ទាត់។

Headlines:

ធ្វើ​អាជីវកម្ម​ប្រកប​ដោយ​ជោគជ័យ​ត្រូវ​បង្កើត​មិត្ត

120625_12
លោក Philippe Janowski ដែល​បាន​ផ្តល់​សម្ភាស​ជាមួយ​ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ភ្នំពេញ​កាល​ពីថ្ងៃសៅរ៍។ រូបថត Gregory Pellechi

ភ្នំពេញៈ កាល​ពី​ឆ្នាំ​១៩៩៧ Philippe Janowski ដែល​ជា​ជន​ជាតិ​បែលហ្ស៊ិក បាន​ជិះ​ម៉ូតូ​ហុងដា​កម្លាំង ៦៥០ CC តាម​ផ្លូវ​ជុំវិញ​តំបន់​អឺរ៉ុប និង​អាស៊ី។

លោក​បាន​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​២០០៣ ហើយ​នៅ​ឆ្នាំ​២០០៤ លោក​បាន​ក្លាយ​ទៅ​ជា​ដៃ​គូ​ដ៏​ជោគជ័យ​នៅ​ក្នុង​ក្រុមហ៊ុន Pocket Guide ដែល​ផ្តោត​ជា​សំខាន់​លើ​អាជីវកម្ម​បោះផ្យាយ​បង្ហាញ​ពី​ប្រភេទ ភេសជ្ជៈ ម្ហូប​អាហារ និង​ផែនទី​នៅ​ភ្នំពេញ សៀមរាប និង​បាត់ដំបង។

លោក Janowski បាន​លើក​ឡើង​ថា៖ «វា​ជា​ព្រេង​សំណាង​ដែល​បាន​នាំ​ខ្ញុំ​មក​ដល់​ទី​នេះ»។ លោក​បាន​ឲ្យ​ដឹង​ថា គន្លឹះ​ដែល​នាំ​ឲ្យ​លោក​ក្លាយ​ទៅ​ជា​ដៃ​គូ​ដ៏​ជោគជ័យ​នេះ គឺ​ក្រម​សីលធម៌​ការងារ និង​បែប​បទ​រស់នៅ។ លោក​បន្ត​ថា​៖ «ក្រម​សីលធម៌​ការងារ​ ពិត​ជា​សំខាន់​ណាស់។ ដៃ​គូ​របស់​អ្នក ត្រូវ​ការ​បង្ហាញ​សមត្ថភាព ដើម្បី​ប្រយុទ្ធ និង​ដោះស្រាយ​ឧបសគ្គ។ របៀប​រស់​នៅ​របស់​ដៃ​គូ​ដ៏​មាន​សក្តានុពល​របស់​អ្នក នឹង​ប្រាប់​អ្នក​ថា​ពួក​គេ​ខ្ជិល ឬ​តស៊ូ និង​ការ​គោរព​ដែល​ពួក​គេ​នឹង​បង្ហាញ​ដល់​អតិថិជន​របស់​អ្នក»។

ដៃ​គូ​របស់​លោក ចាប់​តាំង​ពី​ឆ្នាំ​ ២០០៤ នៅ​ក្នុង​ក្រុម​ហ៊ុន Pocket​ Guide (Cambodia) Ltd គឺ​លោក Tim Gibbons ជនជាតិ​អង់គ្លេស និង​លោក Dean Lennox ជនជាតិ​អូស្ត្រាលី។

លោក Janowski ដឹក​នាំ​ផ្នែក​លក់ លោក Gibbons គ្រប់​គ្រង​គណនី រីឯ​លោក Lennox ទទួល​ខុស​ត្រូវ​ផ្នែក​រចនា។

លោក Janowski បាន​ឲ្យ​ដឹង​ថា៖ «យើង​អាច​ខុស​ពី​ដៃ​គូ​ម្នាក់​ទៀត ប៉ុន្តែ​នេះ​ជា​សម្រស់​នៃ​ការ​ចាប់​ដៃ​គូ។ ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លះ យើង​មិន​មាន​វិបត្តិ​ពិតប្រាកដ​ដែល​ត្រូវ​ដោះស្រាយ​ឡើយ»។

តួនាទី​របស់​លោក Janowski គឺ​រក​ទំនាក់​ទំនង​ជាមួយ​ក្រុមហ៊ុន​ធំៗ​ដូច​ជា Sofitel, កូកាកូឡា និង​ Smart Mobile ដែល​ស្ថិត​ក្នុង​ចំណោម​អតិថិជន​របស់​លោក​។

សៀវភៅ​ដំបូង ឈ្មោះ​ថា ការ​Eating & Drinking ដែល​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា Drinking & Dining ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៤ ដោយ​កាល​ពី​មុន មាន ៤០​ទំព័រ។

នាពេល​បច្ចុប្បន្ន សៀវភៅ​នេះ មាន​១២០​ទំព័រ ហើយ Pocket Guide បាន​បោះ​ពុម្ព​ផ្សាយ១០​ដង​រួច​មក​ហើយ។

អតិថិជន​របស់ Pocket Guide រួម​មាន ណាហ្គាវើល ក្រុមហ៊ុន​ប៊ីឡាញ  KFC និង​ភោជនីយដ្ឋាន និង​ហាង​រាប់​រយ​កន្លែង​ទៀត​។ លោក​ Janowski បាន​ឲ្យ​ដឹង​ថា ដៃ​គូ ត្រូវ​បំពេញ​ការ​រំពឹង​ទុក​របស់​បុគ្គលិក និង​អតិថិជន។

លោក​បន្ត​ថា៖ «អ្នក​មិន​គួរ​ធ្វើ​ទៅ​លើ​អ្នក​ទាំង​នោះ ដូច​អ្វី​ដែល​អ្នក​ចង់​ធ្វើ​នោះ​ទេ ប៉ុន្តែ​ត្រូវ​​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​ទាំង​ឡាយ​ណា ​ដែល​ពួក​គេ​ចង់​ឲ្យ​អ្នក​ធ្វើ។ នោះ​ជា​ការ​ពិត មិន​ថា​អ្នក​នោះ​ជា​អ្នក​ចេះ​ដឹង ជា​កសិករ ឬ​ជា​ប្រធាន​នាយក​ប្រតិបត្តិ​មក​ពី​ក្រុម​ហ៊ុន​ចម្រុះ​ជាតិ​សាសន៍​ឡើយ»។

លោក Philippe ​បាន​លើក​ឡើង​ថា៖ «អ្វី​ដែល​ខ្ញុំ​គិតថា​ជា​បញ្ហា​ធំ​នៅ​លើ​ពិភពលោក គឺ​កង្វះ​ការ​យល់​ដឹង​ចំពោះ​អ្នក​ដទៃ»។ លោក​បាន​ពន្យល់​នៅ​ពេល​សាក​សួរ​ពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​ដំណើរ​របស់ ​លោក ជុំ​វិញ​ពិភពលោក នៅ​ក្នុង​ការ​បង្កើត​ក្រម​សីលធម៌​ការងារ និង​ឥរិយាបថ​របស់​លោក។

លោក​បាន​បញ្ជាក់​ថា៖ «ការ​ធ្វើ​ដំណើរ​ ជួយ​អ្នក​ឲ្យ​ផ្សារ​ភ្ជាប់​ជាមួយ​មនុស្ស​មក​ពី​ជាតិ​សាសន៍​ផ្សេង។ ការ​ធ្វើ​ដំណើរ នឹង​ជួយ​បង្កើត​ភាព​អត់ធ្មត់​របស់​អ្នក ហើយ​ពិត​ជា​មាន​តម្លៃ​ណាស់»។

លោក​បន្ថែម​ទៀត​ថា ចំណេះ​ដឹង​បាន​មក​រាប់​បញ្ចូល​ទាំង​ការ​វិភាគ ការ​កត់​សម្គាល់ និង​ការ​លើក​យក​ហេតុ​ផល ហើយ​ទាំង​នេះ​នឹង​ស្ថិត​ក្នុង​ខួរ​ក្បាល​របស់​អ្នក។ ចំពោះ​អាជីវករ និង​បុគ្គលិក​ផ្នែក​លក់ លោក​ឲ្យ​ដឹង​ថា ការ​ដឹង​អំពី​ផលិតផល និង​អតិថិជន​របស់​អ្នក អាច​នាំ​ពួក​គេ​ទៅ​រក​ផលិតផល​ដែល​ពួក​គេ​ជឿ​ទុក​ចិត្ត​។

លោក Janowski ក៏​ជា​ម្ចាស់ Mekong Orchards ដែល​ជា​ហាង​ផលិត​អាហារ​ធ្វើ​ពី​សណ្តែក​ដី​ផង​ដែរ។ Mekong Orchards ត្រូវ​បាន​បង្កើត​ឡើង ដោយ​សារ​តែ​លោក​ទទួល​បាន​អំណោយ​សៀវភៅ​មុខ​ម្ហូប​ពី​ជីដូន​របស់​មិត្ត​ ភក្តិ ដែល​នេះ​ជា​សៀវភៅ​មុខ​ម្ហូប​ពិសេស​ដែល​បង្កើត​ឡើង​សម្រាប់​សណ្តែក​ដី​ កាល​ពី​ឆ្នាំ​២០០៨។

លោក​បន្ត​ថា៖ «គ្រប់ៗ​គ្នា ញ៉ាំ​សណ្តែក​ដី តាម​របៀប​ផ្សេងៗ​គ្នា ហើយ​គ្មាន​នរណា​ម្នាក់ នៅ​កម្ពុជា មាន​សៀវភៅ​មុខ​ម្ហូប​នោះ​ទេ»។ គ្រាប់​ស្វាយ​ចន្ទី ត្រូវ​បាន​ដាក់​បន្ថែម​រស​ជាតិ​នៅ​ក្នុង​ផលិតផល​ដែល​លោក​បាន​ផ្តល់​សេវា។

លោក Janowski បាន​លើក​ឡើង​ថា៖ «ខ្ញុំ​គ្រាន់​តែ​ចង់​លក់​ផលិតផល​ជា​របស់​ខ្ញុំ​ប៉ុណ្ណោះ​។ ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ការ​ពេញ​ចិត្ត​នឹង​ការ​លក់​ផលិតផល​ដែល​ ខ្ញុំ​ឈរ​ពី​ក្រោយ​ប៉ុណ្ណោះ​»។ លោក​ពន្យល់​អំពី​ជោគជ័យ​របស់​លោក នៅ​កម្ពុជា ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា ការណ៍​នេះមក​ពី​សមត្ថភាព​របស់​លោក ក្នុង​ការ​ស្រុះ​ស្រួល​ជាមួយ​អ្នក​ដទៃ និង​លក្ខណៈ​ផ្ទាល់​ខ្លួន​របស់​លោក​ជាមួយ​អ្នក​ដទៃ​ឡើយ។ លោក​បាន​លើក​ឡើង​ថា៖ «អ្នក​ត្រូវ​ផ្តល់​សេវា​លក់​ដែល​អំណោយ​ផល​ដល់​អតិថិជន។ អ្នក​ត្រូវ​តាម​ដាន បន្ទាប់​ពី​មាន​ការ​លក់ ហើយ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ឆ្គង​ដែល​កើត​ឡើង ហើយ​ត្រូវ​ដោះស្រាយ​វា»។ លោក​ថា​ ការ​រក្សា​ទំនាក់​ទំនង​ជាមួយ​អតិថិជន​ជា​កត្តា​សំខាន់​ ហើយ​ថា​អ្នក​ទាំង​នោះ​ក្លាយ​ជា​មិត្ត ហើយ​នៅ​តែ​ធ្វើ​ពាណិជ្ជកម្ម​នឹង​អ្នក៕ CS



This content has been locked. You can no longer post any comments.
Show/hide comments
...
his words construct human...I want you talk more
Virak on June 25, 2012 Report
vote down vote up Votes: 0
busy