ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

កម្ពុជា​ជួប​បរិត្តផរណា​លើក​ដំបូង​នៅ​ខែ​ឧសភា

120625_11
អតិថិជន​កំពុង​ទិញ​សាច់​​នៅ​ផ្សារ​​មួយ​ក្នុង​​រាជធានី​ភ្នំពេញ។ តម្លៃ​​សាច់​​នៅ​​តែមាន​​តម្លៃ​​ខ្ពស់​​ដដែល​​បើ​​ទោះបី​ទិន្ន​ន័យ​ស្ពីពីទំនិញ​ប្រើប្រាស់​បង្ហាញថា ថ្លៃទំនិញ រួមទាំង​​ម្ហូប​​អាហារ​បាន​ធ្លាក់​ចុះ​​ក្នុង​​ខែ​ឧសភា​ ក៏​ដោយ​​។ រូបថត វីរៈ​ ម៉ៃ

ភ្នំពេញៈ កម្ពុជា​បាន​ជួប​នូវ​បរិត្តផរណា លើក​ដំបូង​នៅ​ខែ​ឧសភា ក្នុង​អត្រា​១,១​ភាគរយ បើ​ធៀប​នឹង​ខែ​មេសា​ឆ្នាំ​នេះ ដែល​កើត​ចេញ​ពី​ការ​ធ្លាក់​ចុះ​ថ្លៃ​ប្រេង និង​ម្ហូប​អាហារ។ នេះ​បើ​តាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ (NIS)។

ទិន្នន័យ​របស់ NIS បង្ហាញ​ថា ក្នុង​ខែ​ឧសភា​ តម្លៃ​ប្រេង​សាំង បាន​ធ្លាក់​ចុះ​៤,៩​ភាគរយ តម្លៃ​ម្ហូប​អាហារ​ធ្លាក់​ចុះ ០,៨​ភាគរយ តម្លៃ​អង្ករ​១,៥​ភាគរយ ត្រី​ និង​គ្រឿង​សមុទ្រ​ស្រស់​ធ្លាក់​ចុះ ៣,៣​ភាគរយ សាច់​ជ្រូក​១,៧​ភាគរយ ផ្លែ​ឈើ​១,៧​ភាគរយ ហ្គាស និង​ប្រេង​ចម្អិន​អាហារ​បាន​ធ្លាក់​ចុះ​ចំនួន​១,២​ភាគរយ។

លោក ឃិន សុង អនុ​ប្រធាន​ NIS បាន​លើក​ឡើង​ថា​៖ «ជា​ការ​ពិត​វា​បាន​ធ្លាក់​ចុះ​ទាប នៅ​ខែ​ឧសភា ដោយ​សារ​យើង​មាន​សន្ទស្សន៍​ម្ហូប​អាហារ ធ្លាក់​ចុះ ហើយ​ការ​ផ្គត់ផ្គង់​កើន​ឡើង ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ ដែល​ធ្វើ​ឲ្យ​ផលិតផល​មួយ​ចំនួន​ធ្លាក់​ចុះ​ ហើយ​ផលិតផល​មួយ​ចំនួន​ទៀត​នៅ​ថេរ​ដដែល​។ ការណ៍​នេះ ធ្វើ​ឲ្យ​ល្បឿន​តម្លៃ​ម្ហូប​អាហារ​របស់​យើង នៅ​ខែ​ឧសភា ស្ថិត​ក្នុង​អត្រា​នេះ។ នេះ​ជា​សន្ទស្សន៍​ល្អ»។

លោក​បន្ត​ថា មក​ដល់​ពេល​នេះ​តម្លៃ​សាំង​ធ្លាក់​ចុះ ដែល​នេះ​ជា​កត្តា​ចម្បង​ធ្វើ​ឲ្យ​មាន​បរិត្តផរណា ខណៈ​កម្ពុជា​មាន​អត្រា​ប្តូរ​ប្រាក់​ថេរ​។

ទិន្នន័យ​ដដែល​បាន​បង្ហាញ​ថា អតិផរណា បាន​កើន​ឡើង​តែ​២,២​ភាគរយ​ប៉ុណ្ណោះ ក្នុង​ខែ​ឧសភា បើ​ប្រៀបធៀប​នឹង​ខែ​ឧសភា​ ឆ្នាំ​មុន។ តួលេខ​បង្ហាញ​ថា កំណើន​អតិផរណា ២,២​ភាគ​រយ កាល​ពី​ខែ​ឧសភា ដោយ​សារ​ថ្លៃ​ទំនិញ និង​ភេសជ្ជៈ បាន​ឡើង​ថ្លៃ ២,១​ភាគរយ អង្ករ ៤,៥​ភាគរយ សាច់​២,៨​ភាគរយ ក្នុង​នោះ​សាច់​គោ ១៤,២​ភាគរយ​ផ្លែ​ឈើ១,១​ភាគរយ បន្លែ​៨,៦​ភាគរយ សម្លៀក​បំពាក់ និង​ស្បែក​ជើង ៤,១​ភាគរយ និង​ប្រេង​សាំង ៤,៨​ភាគ​រយ​។

បើ​ទោះបី​យ៉ាង​នេះ​ក្តី​អត្រា​នៅ​ទាប​ជាង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់។

លោក ឃិន សុង ថ្លែង​ថា បើ​ប្រៀបធៀប​ទៅ​ប្រទេស​ដទៃ ដូចជា​ថៃ ចិន និង​វៀតណាម បង្ហាញ​ថា​ កម្ពុជា​មាន​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក​លើក​ឡើង​ថា តម្លៃ​សាច់ ពិសេស​សាច់​គោ​ និង​សាច់​ជ្រូក នៅ​តែ​មាន​តម្លៃ​ខ្ពស់​ដដែល ហើយ​ម្ហូប​អាហារ​មួយ​ចំនួន ក៏​នៅ​តែ​ខ្ពស់​ផង​ដែរ​។ លោក​បន្ត​ថា៖ «តម្លៃ​សាច់​គោ នៅ​តែ​ខ្ពស់​ដោយ​សារ បរិមាណ​នៃ​ការ​ចិញ្ចឹម​របស់​យើង មិន​ឆ្លើយ​តប​នឹង​ទីផ្សារ។ រដ្ឋាភិបាល កំពុង​ព្យាយាម​លើក​ទឹក​ចិត្ត​​ប្រជាជន​របស់​យើង ឲ្យ​បន្ត​ចិញ្ចឹម​សត្វ​កាន់​តែ​ច្រើន ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ»។

ប៉ុន្តែ​លោក​បន្ត​ថា អត្រា​អតិផរណា​ស្ថិត​នៅ​ក្រោម​៥​ភាគរយ នៅ​តែ​ល្អ​ដដែល​។ លោក​ព្យាករ​ថា អតិផរណា​នៅ​ខែ​មិថុនា នឹង​ស្ថិត​ក្នុង​អត្រា​ដដែល ឬ​មាន​ស្ថិរភាព ដោយ​ខែ​ឧសភា​មាន​អត្រា​អតិផរណា​ប្រហែល​២ ទៅ ៣​ភាគរយ​។ លោក​បន្ត​ថា​ពេល​អតិផរណា​ស្ថិត​ក្នុង​អត្រា​៥​ភាគរយ​បង្ហាញ​ថា ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ៕ CS



This content has been locked. You can no longer post any comments.
Show/hide comments
busy