Headlines:

តម្លៃ​ប្រេង​ឆៅ ស្ថិត​​ក្រោម ៨០​ដុល្លារ​ក្នុង​មួយ​ធុង

ក្រុង​ញូវយ៉កៈ ក្នុងរយៈ​ពេល​បី​ថ្ងៃ​ជាប់​គ្នា​ ប្រេងឆៅ​ត្រូវ​បាន​ជួញ​ដូរ​ក្នុង​តម្លៃ​ក្រោម ៨០​ដុល្លារ​ក្នុង​មួយ​ធុង​​ នៅ​ទីក្រុង​ញូវយ៉ក ខណៈ​​ព្យុះ​ត្រូពិច​ Debby បាន​បក់​ចេញផុត​​ពី​តំបន់ជីក​យក​ប្រេង និង​តំបន់​រុក​រក​ឧស្ម័នធម្មជាតិ​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ិក។

តម្លៃ​ប្រេង​ក្នុង​កិច្ច​សន្យា​អនាគត បាន​ប្រែ​ប្រួល​តិច​តួច បន្ទាប់​ពី​បាន​កើន​ឡើង ១,២​ភាគរយ​មក។ យោង​តាម​មជ្ឈមណ្ឌលជាតិ​ព្យាករ​ពី​​ខ្យល់​ព្យុះ​​របស់​អាមេរិក បាន​ឲ្យ​ដឹង​ថា ព្យុះ Debby បាន​បក់​ឆ្ពោះ​ទៅ​ទិស​ខាង​កើត​វិញកាល​ពី​ថ្ងៃ​អាទិត្យ ដោយ​បក់​ឆ្ងាយ​ចេញ​ពី​កន្លែង​រុក​រក​ថាមពល​នៅ​ក្នុង​សមុទ្រ​។ ការិយាល័យ​ការ​ពារ​សុវត្ថិភាព និង​បរិស្ថាន​អាមេរិក បាន​ឲ្យ​ដឹងថា ក្រុម​ហ៊ុន​ជា​ច្រើន រួម​មាន​ក្រុម​ហ៊ុន ConocoPhillips ក្រុម​ហ៊ុន​ Anadarko Petroleum Corp និង​ក្រុម​ហ៊ុន​ BP Plc បាន​បិទ​ទ្វារ​ផលិតកម្ម​រុក​រក​ប្រេង​របស់​ខ្លួន​នៅ​ក្នុង​ឈូង​សមុទ្រ​ប្រមាណ​ ២៣​ភាគរយ។  ​

លោក Jeremy Friesen អ្នក​យុទ្ធសាស្ត្រ​ផ្នែក​ប្រេង​ប្រចាំ​ក្រុម​ហ៊ុន Societe Generale SA ​នៅទីក្រុង​ហុង​កុង មាន​ប្រសាសន៍​ថា​៖ ​«​វា​ហាក់​ថា​​ព្យុះ Debby មិនមែន​ជា​​ព្រឹត្តិការណ៍​អាកាសធាតុ​ធំ​នោះទេ។ ហានិភ័យ​នៃ​ការ​ផ្គត់​ផ្គង់​ប្រេង​ ត្រូវ​បាន​កាត់​បន្ថយ ​ដូច្នេះ វា​នឹង​មិន​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​កើន​ឡើង​ខ្លាំង ដូច​ដែល​វា​ធ្លាប់​កើន​ឡើង​នោះ​ទេ​»។​



This content has been locked. You can no longer post any comments.
Show/hide comments
busy