Headlines:

ប្រទេស​ថៃ ចង់ក្លាយ​ជា​មណ្ឌល​ផលិត​សំលៀក​បំពាក់​ម៉ូស្លីម

ក្រុង​បាងកកៈ នាយក​ដ្ឋាន​ជំរុញ​ឧស្សាហកម្ម​​ថៃ មាន​បំណងប្រែ​ក្លាយ​​​ប្រទេសថៃ​ឲ្យ​ទៅ​​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ថ្មី​​សម្រាប់​ផលិត​​​កម្ម​សម្លៀក​បំពាក់​ម៉ូស្លីម​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត។

លោក Banpot Tekacharin ប្រធាន​ក្រុម​ការ​ងារ​អភិវឌ្ឍន៍​ផលិតផល​សម្លៀក​បំពាក់​​នៃ​នាកយដ្ឋាន​​ជំរុញ​ឧស្សាហកម្ម​​​ថៃ បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រទេស​ថៃ មាន​ឈ្មោះ​ល្បី​ដោយ​សារ​ប្រទេស​នេះ​មាន​​​​ជំនាញខាង​​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​បំពាក់​ រាប់​ចាប់​ពី​ការ​រចនាម៉ូដ រហូត​ដល់​ការ​ផលិត​»។ ​

លោក​មាន​ប្រសាសន៍​បន្តថា ឧស្សាហកម្មកាត់​ដេរ​ មាន​ទំហំ​តូច និង​មាន​ច្រើន​ផ្នែក​ ដោយ​ក្រុម​ហ៊ុន​ផលិត​សម្លៀក​បំពាក់​ក្នុង​ស្រុកភាគ​ច្រើន គឺ​ជា​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដែល​ផលិត​សម្លៀក​បំពាក់សម្រាប់​លក់​ក្នុង​ស្រុក ឬ​គ្រាន់​តែ​សម្រាប់​លក់​តាម​សហគមន៍​​មូល​ដ្ឋាន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។



This content has been locked. You can no longer post any comments.
Show/hide comments
busy