Headlines:

សាលា​ខេត្ត​កោះ​កុង មិន​​ទាន់​ហ៊ាន​កាត់​ដី​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ចិន

កោះកុងៈសាលា​ខេត្ត​កោះ​កុង​បាន​បង្កើត​គណៈកម្មការ​ចុះ​អនុវត្ត​អនុសាសន៍​លោក​នាយ​ក​រដ្ឋ​មន្ត្រី​ដើម្បី​ចុះ​យុទ្ធនាការ​សិក្សា​ ប្រមូល​ទិន្ន​ន័យ​​និង​វាស់​វែង​ដីធ្លី​ជូន​ប្រ​ជា​ពលរដ្ឋ​ដែល​កំពុង​មាន​ទំនាស់​​នៅ​ក្នុង​ស្រុក​បុទុម​សាគរ​ គីរីសាគរ​ ជា​មួយ​ក្រុម​ហ៊ុន​ចិន​ដែល​វិនិយោគ​លើ​វិស័យ​ទេស​ចរ​​ រមណីយដ្ឋាន និង​សណ្ឋាគារ​​ដែល​បាន​​​ធ្វើ​អោយ​ប៉ះ​ពាល់​ប្រ​ជា​ពលរដ្ឋ​ប្រមាណ​ជាង​១០០០​គ្រួសារ​ក្នុង​ស្រុក​ចំនួន​ពីរមិន​ហ៊ាន​ធ្វើ​ការ​សម្រេច​ចិត្ត​កាត់​ដី​ជូន​ប្រជា​ពលរដ្ឋទេ ​ដោយ​ត្រូវ​​រង់​ចាំ​គោល​ការណ៍​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​​។

លោក​សាយ ​សុជាតិ អភិបាល​រង​ខេត្ត​កោះ​កុង​ ដែល​ជា​ប្រ​ធាន​គណៈកម្មការ​ទទួល​បន្ទុក​ចុះ​អនុវត្ត​ផ្ទាល់​នៅ​ក្នុង​ស្រុក​បុទុម​សា​គរ​ និង​គីរីសាគរ​បាន​ចុះ​ទៅ​អនុវត្តន៍​នៅ​ថ្ងៃ​ម្សិល​មិញ​បាន​ថ្លែង​​ឲ្យ​​ដឹង​ថា ​ គណៈកម្មការ​របស់​លោក​បាន​ចុះ​មក​ស្រង់​ស្ថិតិនិង​ទិន្នន័យ​​ពលរដ្ឋ​ជាក់​ស្តែង​ដែល​កំពុង​រស់​នៅ​​ក្នុង​ស្រុក​ចំនួន​ពីរដែល​មាន​ទំនាស់​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន Union Development Group Co., Ltd ដើម្បី​រាយការណ៍​ទៅ​ខេត្ត។

លោក​បាន​​ឲ្យ​ដឹង​ទៀត​ថា​ ៖«​តំបន់នេះ ​អង្ករ​បាន​ក្លាយ​ទៅ​ជា​បាយ​ទៅ​ហើយ ​គឺមិន​អាច​កាត់​ចេញ​ពី​ដីរបស់​ក្រុមហ៊ុន​បាន​ទេ​គឺ​យើង​ត្រូវ​តែ​ធ្វើ​របាយ​ការណ៍​ទៅ​ខេត្ត​ដើម្បី​សុំ​គោល​ការ​ណ៍​ពី​សម្តេច​នាយរដ្ឋ​មន្ត្រី»។​

លោក​បាន​បន្ត​ថា​ សម្តេ​ច​បាន​មាន​ប្រសាសន៍​ថា​រាល់​កន្លែង​ណា​ដែល​មាន​ទំនាស់​ដី​ធ្លី​ជា​មួយ​ក្រុម​ហ៊ុន​គឺ​ត្រូវ​កាត់​ដី​ចេញ​ក្រុម​ហ៊ុន​អោយ​មក​ប្រ​ជាពលរដ្ឋ​ តែ​វា​មាន​ករណី​ពិសេស​ខ្លះ​ដែរ​ខេត្ត​មិន​អាច​សម្រេច​ចិត្ត​បានទេ​។ លោក​បាន​អោយ​ដឹង​ទៀត​ថា​ ៖«​តំបន់​នោះ​គឺករណី​ពិសេស​ដូច្នេះ​យើង​ត្រូវតែ​សុំ​គោល​ការណ៍​ពី​សម្តេច​ គឺ​សម្តេច​ជា​អ្នកសម្រេច​ចិត្ត​»។​

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍



This content has been locked. You can no longer post any comments.
Show/hide comments
busy