ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

ក្រុម​រដ្ឋ​មន្ត្រី EU ជំ​រុញ​ឲ្យ​​តួកគីអត់​ធ្មត់​ជុំវិញឧបទ្ទវហេតុស៊ីរី​

ក្រុងលុចហ្សំ​បួរៈ ក្រុម​រដ្ឋ​មន្ត្រី​ការបរទេសសហ​ភាពអឺរ៉ុប​(EU)កាល​ពី​ថ្ងៃ​ចន្ទ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ដោយស្ងៀម​ស្ងាត់​ បន្ទាប់​ពីតួកគីបាន​ចោទ​ប្រកាន់​ស៊ីរី​​ថា​បាន​បា​ញ់​ទម្លាក់​យន្ត​ហោះ​​យក​ការណ៍​​យោធា​មួយ​គ្រឿង ​នៅ​ក្នុង​ដែន​​អាកាស​អន្តរ​ជាតិ​ ដោយ​និ​យាយថា ពួក​គេ​នឹងដាក់​សម្ពាធ​​​លើ​ប្រធានា​ធិបតី​ស៊ីរី​លោក បាសារ អាល់​-​អាសាដ​។

ប្រ​មុខ​គោល​នយោ​បាយការបរ​ទេស​ EU លោក​ស្រី​ខេធើរីន អា ស្តុន​ បាន​ថ្លែងថា៖ «យើង​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​អំពោះ​ដែល​បាន​កើត​ឡើង និង​បារម្ភ​ជាខ្លាំង​សំ​រាប់​ក្រុម​គ្រួសារ​របស់អ្នក​បើក​បរ​ពី​រ នាក់​ដែល​កំពុង​បាត់​ខ្លួន​។ យើង​នឹង​ពិនិត្យ​​ដោយ​ជាក់​ស្តែង​ចំ​ពោះ​តួក​គី​ឲ្យអត់ធ្មត់​ក្នុង​ការ​ឆ្លើយតប​របស់​ខ្លួន​»។

សូមអាន​ព័ត៌មាន​ពិស្តារ​នៅ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ភាសារ​ខ្មែរ។



This content has been locked. You can no longer post any comments.
Show/hide comments
busy