ភ្នំពេញៈមន្ត្រីនគរបាលបាននិយាយថា ឧត្ដមសេនីយ៍ម្នាក់នៃកងយោធពលខេមរភូមិន្ទ(RCAF)ត្រូវបានក្រុមចោរលួចយកកាំភ្លើងខ្លី និងប្រាក់ចំនួនជាង៣លានរៀល(ប្រហែល៧៥០ដុល្លារ)របស់លោកនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យកាលពីព្រឹកថ្ងៃអាទិត្យ។
លោក គីម ហេង មន្ត្រីនគរបាលបម្រើការនៅសង្កាត់ចោមចៅមានប្រសាសន៍ថា ឧត្ដមសេនីយ៍ម្នាក់នៃកងយោធពលខេមរភូមិន្ទបម្រើការនៅអង្គភាពយោធាវិស្វកម្មនៅក្នុងក្រសួងការពារជាតិត្រូវបានចោរលួចយកកាំភ្លើងខ្លី និងប្រាក់ជាង៣លានរៀល ខណៈលោកកំពុងហូបគុយទាវនៅភោជនីយដ្ឋានឈ្មោះស្រីអូនចោមចៅឋិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី២៤មិថុនានៅម៉ោងប្រហែល៨ព្រឹក។
លោកមន្ត្រីនគរបាលបានប្រាប់ភ្នំពេញប៉ុស្តិ៍ថ្ងៃនេះថា៖«ក្រុមចោរបានលួចគាស់បើកទ្វាររថយន្ត ហើយលួចយកទ្រព្យសម្បត្តិលោក នៅពេលលោកចូលទៅរកហូបគុយទាវនៅក្នុងភោជនីយដ្ឋានក្នុងសង្កាត់ចោមចៅនេះ។ ក្រុមចោរបានលួចយកកាំភ្លើងខ្លី ប្រាក់ លិខិតឆ្លងដែន និងរបស់របរមានតម្លៃផ្សេងៗទៀតពីក្នុងរថយន្តលោក ហើយបានរត់គេចខ្លួនពីកន្លែងកើតហេតុនោះដោយសុវត្ថិភាព»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

